ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យករណី ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃខុសច្បាប់ ត្រូវប៉េអឹមក្រុងប៉ោយប៉ែត ឃាត់ខ្លួន

3 ខែ មុន 263 តូ សុផល

បន្ទាយមានជ័យ ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។

លោកវរសេនីយ៍ត្រី នួណ នីណារ៉ូ បានអោយដឹងថា ៖ ដោយអនុលោមតាមការណែនាំរបស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង ២២ និង ០០នាទី លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីសង្ស័យខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ណេង វង្សពិទូ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៨កូនថង់តូច ស្មើ ១២.៦៣ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៤៤២គ្រាប់ -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកណូគា ពណ៌ខ្មៅ) -ជញ្ជីងសម្រាប់ថ្លឹងគ្រឿង ញៀន ០១គ្រឿង -កាំភ្លើងប៊ិចបាញ់គ្រាប់ឡុក ០១ដើម -គ្រាប់កាំភ្លើងខ្លីម៉ាកឡុក ០១គ្រាប់ -ប្រាក់ខ្មែរចំនួន ១២៧.០០០រៀល – ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មន្ត្រីជំនាញបានធ្វើការសាកសួរបន្ថែម និងធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់បានថា ជនសង្ស័យខាងលើ ពិតជាបានជួញដូរនូវសារធាតុញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់ ពិតប្រាកដមែន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ