ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

5 ខែ មុន 82 តូ សុផល

តាកែវ៖ វេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ០៦ខែមេសា ឆ្នាំ២០១៨ កំលាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ

ដោយមានកាសម្របសម្រួលនីតិវិធីពីលោក ទេព ម៉ានិន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំនុចភូមិព្រៃព្រហ្មសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖
១.ឈ្មោះ ត្រក អែមសត្យា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
២.ឈ្មោះ ឈីម ស្រីពៅ ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
កម្លាំងបានដកហូតវត្ថុតាងបានរួមមាន ៖
-ម៉្សៅក្រាមសថ្លាចំនួន ១៨កញ្ចប់ (ធំ៣) ទំងន់ ២៥,០១ក្រាម
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង (ខូច)
-ទូរស័ព្ទចំនួន ០៥គ្រឿង
-ប្រាក់រៀលចំនួន ១២៥.០០០៛ និងសម្ភារៈវេចខ្ចប់ សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ