ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបសង្វៀនជល់មាន់និងអាប៉ោង រត់បាតជើងសព្រាតកាត់ចំការស្វាយចន្ទី អកុសលបុរស៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

3 ខែ មុន 2734 តូ សុផល

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង ៥០នាទី បន្ទាប់ពីទទួលបានបញ្ជាពី ឯកឧត្ដម គួច ចំរើន អភិបាលនៃ គណះអភិបាលខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ ចាម បានបញ្ជាដល់កំលាំងជំនាញ ផែននគរ បាលព្រហ្មទណ្ឌ សហការជាមួយកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ​ ចុះបង្ក្រាបទីតាំង លួចលេងល្បែង ស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ លុយ) នៅចំណុចក្នុងចំការចន្ទីរជិតព្រំប្រទល់ស្រុកបារាយណ៍ ខេត្ត កំពង់ធំ និងស្រុកចំការលើ ដែលមានចំងាយ ប្រហែល៥,០០០ម៉ែត្រ ពីភូមិអណ្ដូង តាលឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាលទ្ធផល មិនសូវគាបើប្រសើរដោយសំអាងថា  ស្ថានភាពផ្លូវស្មុកស្មាញឆ្ងាយនិងឆ្ងាយពីភូមិ និង មានព្រៃចំការ ទំរាំសមត្ថកិច្ចជិះម៉ូតូចូលទៅដល់ទីតាំងលេងល្បែង មុខសញ្ញាទាំងអស់នោះ បាននាំគ្នា រត់គេចខ្លួនដោយសុវត្ថិភាព។

ក្នុងនោះសមត្ថកិច្ច ឃាត់បានតែអ្នកលេងចំនួន០៣នាក់
ទី១ ឈ្មោះ វ៉ា គីមណាក់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម ។
ទី២ ឈ្មោះ ហ៊ីម ម៉េងលាភ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី៣ ឈ្មោះ គេត យូ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម។
វត្ថុតាងរួមមាន៖ កៅអីជ័រ ចំនួន៧០ , មាន់០៧ក្បាល (ងាប់អស់០២ក្បាល) , ម៉ូតូចំនួន៥១គ្រឿង , ឡានម៉ាកកាម៉េរី០១គ្រឿង , ជញ្ជីងថ្លឹងមាន់០១ , ចានបាញ់អាប៉ោង០២ , តុ០១ និងអង្រុតក្រុងមាន់ចំនួន១០ ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាម បញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។
មានការសាទរពីសំណាក់ប្រជាពលរដ្ឋចំពោះចំណាត់ការ ឯកឧត្តម គួច ចំរើន ចំពោះការបង្ក្រាបទីតាំង ល្បែងស៊ីសងដុះស្លែងនេះ។ ហើយសង្ឃឹមថា ឯកឧត្តមអភិបាល និងមានចំណាត់ការតាំងសង្វៀន បញ្ជល់មាន់ និងអាប៉ោង មួយកន្លែងនេះ ស្ថិតនៅក្នុងចំការស្វាយក្រោយភូមិ ជាប់មាត់បឹង ភូមិគងជ័យ ឃុំព្រែកគយ ស្រុកកងមាស កំពុងបើកដំណើរការ លេងយ៉ាងរលូន។

ម្ចាស់សង្វៀនខាងលើត្រូវបានគេស្គាល់​ច្បាស់ថាជាមេបនល្បែងយូរ​ឆ្នាំមកហើយ គឺឈ្មោះ សូ ឆង ឋានៈវរៈសេនីយ៍ត្រីជាមន្ត្រី យោធាផ្នែកសឹករងគីមីសាស្ត្រកំពង់ឆ្នាំង បានមកបោះទន់បនល្បែងជល់មាន់ និងអាប៉ោង ក្នុងស្រុកកង មាស ដោយចំហរ ហើយបានប្រកាសប្រាប់ភ្ញៀវចូលទៅលេងថា “កុំភ័យអីលេងទៅ បើប៉ូលីស ប៉េអឹម ឬអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប គេទាក់ទងតាមទូរស័ព្ទហើយ ព្រោះបង់លុយអោយរាល់តែសប្តាហ៍ និង ខែហើយ”។

ពិតជាមិនគួរអោយជឿទេថា មេបនល្បែងរូបនេះ អាចជះលុយទិញទឹកចិត្តអស់លោក មួយចំនួន ក្នុង ស្រុកកងមាស ជាថ្នូរនិងការបិទភ្នែក បិទមាត់ ប្រឆាំងនិងបទបញ្ជាថ្នាក់លើ  ជាពិសេស មិនអនុវត្តន៍ គោលនយោបាយមានសុវត្ថិភាពទាំង៩ របស់ប្រមុខរាជរដ្ឋាភិបាល។

បើចាំ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាអោយកូនចៅខ្លួន ចុះ បង្ក្រាបគឺមិនងាយទេ ដូច្នេះពលរដ្ឋសង្ឃឹម និងជឿជាក់បំផុត ចំពោះ ឯកឧត្តម គួច ចំរើន និងមានវិធានការ ដោះស្រាយចំពោះក្តីកង្វល់របស់ពលរដ្ឋខាងលើនេះមិនខានឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ