ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុករុក្ខគីរីឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

1 ខែ មុន 139 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ ពា ថៃ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវនគរបាលស្រុករុក្ខគីរីឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យខាងលើត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរីឃាត់ខ្លួនរួមទាំងវត្ថុតាងកាលពីវេលាម៉ោង១២និង៣០នាទីនៅចំនុចភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

វត្ថុតាងដែលនគរបាលដកហូតបានពីជនសង្ស័យតាមភាពជាក់ស្តែងរួមមាន៖ម្សៅក្រាម៥ថង់ ទូរស័ព្ទដៃ១គ្រឿង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនៃការិយាល័យជំនាញនៃអធិិការដ្ឋានស្រុករុក្ខគីរីកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ