ព្រឹតិ្តការណ៍ថ្មីៗ

កូនសិស្សនាំអ្នកគ្រូចិន ដើរលេងរួចចាប់រំលោភបានសម្រេច

8 ខែ មុន 1493 តូ សុផល

កំពត ៖ អ្នកគ្រូក្រមុំជនជាតិចិន​ម្នាក់ត្រូវបានកូនសិស្សវ័យជំទង់ ធ្វើសកម្មភាពចសប់រំលោភរហូតបានសម្រេចរួចឌុបទៅទំលាក់នៅសាលាភាសាចិនវិញធ្វើព្រងើយ​ តែត្រូវបានអ្នកគ្រូប្តឹងប៉ូលីសឱ្យចាប់ខ្លួន។

ករណីនេះកើតឡើង​ ក្នុងស្រុកកំពង់ត្រាចខេត្តកំពតកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ គ្រាដែលអ្នកទាំងពីរបបួលគ្នាដើរលេង។

ស្នងការរងទទួលបន្ទុកផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតលោកសៅ សំអឿន បានឱ្យដឹងថាជនសង្ស័យក្នុងករណីខាងលើឈ្មោះទឹម លីធាន អាយុ ១៩ឆ្នាំ ជាសិស្សរៀនភាសាចិនដែលមានទីតាំងនៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។

លោកស្នងការរងបានរៀបាប់ថាកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបានទទួលបណ្តឹងពីនារីរងគ្រោះជាគ្រូបង្រៀនភាសាចិនម្នាក់ថារូបគាត់ត្រូវបានសិស្សចាប់រំលោភពេលនាំគ្នាដើរលេង កាលពីម៉ោងប្រហែល៥ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជើងភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដឥយគ្រានោះនសងមិនហ៊ានស្រែកទេគឺទ្រាំបណ្តោយខ្លួនតាមសម្រួលព្រោះខ្លាចយុវជនសម្លាប់ចោល ដោយសារជើងភ្នំនោះស្ងាត់ពេក។

មុនពេលកើតហេតុ ជនសង្សយ័បានបបួលនារីរងគ្រោះទៅដើរលេងដោយជិះម៉ូតូតែពីរនាក់ ទៅដល់កែប។ ក្រោយមកក៏ត្រឡប់មកជើងភ្នំកំពង់ត្រាច ហើយចាប់រំលោភរហូតបានសម្រេចទើបដឹកនារីរងគ្រោះទៅសាលាចិនវិញ រួចហើយនារីរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរុំលោភបានសម្រេចមែន៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!