ព្រឹតិ្តការណ៍ថ្មីៗ

យុវជនដៃដល់ប្រើដាវសាំមូរ៉ៃម្នាក់ចំណោមបក្សពួក៤នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនក្រោយកាប់យុវជន២នាក់

4 ខែ មុន 60 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០ ១៨ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាជនម្នាក់ក្នុងចំណោមបក្សពួក៤នាក់ទៀត ក្រោយពេលធ្វើសកម្មភាពកាប់យុវជន២នាក់បណ្ដាលអោយរងរបួសធ្ងន់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុំ បូរី ភេទប្រុស អាយុ២០ឆ្នាំមុខរបរ ជាងជួសជុល រថយន្ដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្សពួកចំនួន២នាក់ទៀតកំពុងរត់គេចខ្លួន ។

ដោយឡែកជនរងគ្រោះ

ទី១-ឈ្មោះ នួន ហាវអ៊ីង ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅម្ដុំជម្ពូវ័ន្ដ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ទី២-ឈ្មោះ ហួ ពៅ អាយុ២១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅម្ដុំជម្ពូវ័ន្ដ ។

លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមាន ជ័យ៣បានបន្ដទៀតថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ លឹម ម៉េងឃី បានទូរសព្ទប្រាប់ជនសង្ស័យឈ្មោះ ស៊ុំបូរី ហៅ ម៉ូ ថា ឈ្មោះ ហួ ពៅ និង ឈ្មោះ នួន ហាវអ៊ីង អោយតែឃើញប្អូនរបស់ឈ្មោះស៊ុំ បូរីចូលសាលារៀនកាប់ចោលលុះដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ៣០ នាទីព្រលប់ជនសង្ស័យបានជិះម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ និងមានដាវ១ ដើម ទៅអង្គុយចាំកាប់ជនរងគ្រោះនៅមុខក្លោងទ្វារសាលារៀនជម្ពូវ័ន្ដ លុះមួយសន្ទុះក្រោយមកជនរងគ្រោះឈ្មោះហួ ពៅ និង នួន ហាវអ៊ីង បានជិះម៉ូតូចេញពីសាលារៀនជម្ពូវ័ន្ដ ដោយមានឌុបនារីម្នាក់មួយ ពេលនោះជនសង្ស័យជិះម៉ូតូចំនួន២គ្រឿងដែលមានគ្នា៤នាក់តាមរហូតមកដល់សាលាយ៉េស៊ូ តាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពេលនោះឈ្មោះ ស៊ុំ បូរី បានអោយឈ្មោះ ខុន លីហេង អ្នកបើកម៉ូតូ អោយអែបម៉ូតូក្បែជនរងគ្រោះឈ្មោះ ហួ ពៅ បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ុំ បូរី ដកដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហួ ពៅ ចំក្បាលចំនួន២ដាវ រួចជនរងសង្ស័យបានលោតចុះពីលើម៉ូតូបន្ដទៅកាប់ឈ្មោះ នួន ហាវអ៊ីង ចំនួន១ដាវបណ្ដាលអោយរងរបួសដៃខាងឆ្វេង ភ្លាមៗនោះជនសង្ស័យទាំងអស់បាននាំគ្នារត់គេចខ្លួននិងបានបោះដាវចោលក្នុងលូ ។

រហូតមកដល់ថ្ងៃទូ៦ខែ មេសា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់មកធ្វើការសាកសួរបន្ដតាមចាប់បក្សបន្ដទៀត ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ដ និងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ