ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រុសស្រី ១៥នាក់ ទៅតុលាការ!

5 ខែ មុន 98 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១៥ នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ១១កញ្ចប់(ប្រភេទម៉ាទឹកកក)។

ពួកគេទាំង ១៥នាក់ នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះមាន៖
១/ ឈ្មោះ ជុំ រ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ , ២/ ឈ្មោះ នួន សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០នាទី នៅចំណុច លើផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៣/ ឈ្មោះ សុខុន វណ្ណនិត ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ អ៊ុក ជីមី ហៅមី ភេទប្រុស អាយុ ៣២ឆ្នាំ , ៥/ ស្រី អៀក ហៅអៀក ភេទស្រី អាយុ ២៣ឆ្នាំ , ៦/ ឈ្មោះ ស៊ុន សុគន្ធា ហៅញ៉ាញ់ ភេទស្រី អាយុ ៣០ឆ្នាំ , ៧/ ឈ្មោះ ង៉ា ស្រីអូន ភេទស្រី អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការណ៍ជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨វេលាម៉ោង០៨:០០នាទី នៅចំណុច មុខផ្សារទំនើបអ៊ីអន២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនៅបន្ទប់ជួលលេខB១១-B១២ ជាន់ទី១ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៨/ ឈ្មោះ ណាំ ឈៀវ ភេទប្រុស អាយុ ២០ឆ្នាំ , ៩/ ឈ្មោះ សន សំអុល ភេទប្រុស អាយុ ៣២ឆ្នាំ , ១០/ ឈ្មោះ អ៊ិត វ៉ាន់ ហៅតឺម ភេទប្រុស អាយុ ២៧ឆ្នាំ , ១១/ ឈ្មោះ ឡុង សត្យា ហៅគួក ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦:៣០នាទី នៅចំណុច លើផ្លូវបេតុង បុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
១២/ ឈ្មោះ លីម លីហេង ហៅខ្មៅ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៨:៣០នាទី នៅចំណុច ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានបង្ហោះលក់គ្រឿងញៀន តាមប្រព័ន្ធហ្វេកបុក របស់រូបគេ
១៣/ ឈ្មោះ ផល ចំរើន ហៅប៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៤:៥៧នាទី នៅចំណុច លើផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
១៤/ ឈ្មោះ ជុំ ធី ហៅធី ភេទប្រុស អាយុ ៣៤ឆ្នាំ , ១៥/ ឈ្មោះ ថុល ថា ហៅថា ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០នាទី នៅចំណុច ផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ