ព្រឹតិ្តការណ៍ថ្មីៗ

ចុះអនុវត្ត សាលដីកាតុលាការ ស្ទើផ្ទុះជាហិង្សា នៅចំណុចភូមិបាយ៉ាប កាលពីព្រឹកមុិញ

8 ខែ មុន 1027 តូ សុផល

ភ្នំពេញ៖ កម្លាំងចម្រុះ រួមមានមន្រ្តីតុលាការ និងអាជ្ញាធរ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ ២០១៨បានចុះទៅអនុវត្តដីការ សម្រេច ចំនួន០២ របស់តុលាការ កំពូល និង សាលាដំបូងរាជធានីភ្នំពេញ ដើម្បីរឹបអូស ដី បឹង ដែលជាអាងស្តុបទឹកស្ថិតនៅ ក្នុងភូមិ ទំបន់ទី១ (អតីត ភូមិបាយាប )ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រគល់ទៅអោយឈ្មោះហ៊ុន ប៊ុនធឿន ហៅលាង ដែលជាអ្នកម្ចាស់បំណុល ។

ការចុះអនុវត្តដីការ សម្រេចនោះ ធ្វើឡើង កាលពីវេលា ព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧ ដោយការអនុវត្តនោះបានសម្រេច តែសាលដីការសម្រេច របស់តុលាការដំបូល ចំណែក ដីការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញវិញអនុវត្តពុំបានសម្រេចឡើយ ដោយ ភាគីកូនបំណុលជំទាស់និងស្រែកថា អយុត្តិធម៌ ។អ្វី ដែលធ្វើអោយមានការចាប់អារម្មណ៍ គឺ នៅព្រឹកនោះ មានស្ត្រីម្នាក់ឈ្មោះងួន សាវ៉ន និងកូនប្រុស២នាក់ ទៀតចេញមុខ មកអះអាងថា លោក ហ៊ុន ប៊ុនធឿនដែលជាអ្នកឈ្នះក្តី បានក្លែងបន្លំ មេដៃរបស់ ខ្មោច ឪពុករបស់គាត់ (ជីតា)ដើម្បីលក់ដី បឹងជាង ៣ហិតតាព្រមទាំងស្រែកទ្រហោយំនៅមុខ មន្រ្តីតុលាការស្រែថា អយុត្តិធម៌ៗ។

តាមមន្រ្តី តុលារការ បានអោយ ដឹងថា មានដីការ ចំនួន ២ ដែលត្រូវបានកម្លាំង ចម្រុះ ចុះអនុវត្តនៅពេលនេះ ដែល ទី១ សាលដីការដ្ឋប្បវេណី លេខ ៣០០ «ក»ចុះថ្ងៃទី៦ តុលា ឆ្នាំ ២០១៧ របស់តុលាការកំពូល ដឹកនាំ ដោយ ហ៊ឹង ប៊ុន ថនព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា។នៅក្នុងការអនុវត្តនោះ ដោយ រំលាយការកាន់កាប់ របស់កូន បំណុល និងប្រពន្ធ ទៅលើអចលនវត្ថុជាទំហំដី ៥២៥៩មែត្រការ៉េដែលមានប័ណ្ណសំគាល់ អចលនវត្ថុលេខ ១២០៨០១០៤-៤៧០៨ចុះថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៦ ហើយ ប្រគល់ការកាន់កាប់ទៅអោយម្ចាស់ បំណុល នៅក្នុងការចុះអនុវត្តនោះ បានសម្រេច ដោយភាគី ខាងកូនបំណុល ឈ្មោះ ទូច គង្គា និងប្រពន្ធឈ្មោះកែកុល សោភា បានយល់ព្រម ។

ដោយឡែកដីកាសម្រេចទី២ លេខ០៩”ដ “ភ. អ. កា ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៤របស់សាលាដំបូងរាជធានីភ្នំពេញ គណះកម្មាកាដឹកនាំ ដោយ លោក ខាំ សុផារី ព្រះរាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា។

នៅក្នុងការចុះអននុវត្តដីការទី២នេះ ពុំបានសម្រេច ឡើយ ដោយភាគី ខាងកូនបំណុលនៃការអនុវត្ត ពុំបានអនុញ្ញាត្តិអោយគណះកម្មការចុះពិនិត្យទីតាំងឡើយ ហើយ ក្នុងការអនុវត្ត មន្រ្តីជំនាញ ក៍មិនមានឧបករណ៍បច្ចេកទេស សម្រាប់រាស់វែង ជាក់ស្តែង និងដោយសារមានការរារាំង ពីថតីយជន ជាមួយនោះកូនបំណុល ក៍សុំសំណូមពរអោយគណះកម្មការអោយស្រាវជ្រាវរកទីតាំង អនុវត្តជាក់ស្តែងអោយបានមុនសិន។

ដោយពិនិត្យ ទៅលើស្ថាភាពជាក់ស្តែង ទើបគណះកម្មាការចម្រុះសម្រេចលើកពេលអនុវត្តនៅពេលក្រោយ។ទន្ទឹមនោះក៍មានការស្រែកទ្រហោយំស្រែកថា អយុត្តិធម៌ ពី គ្រួសារលោកស្រី ងួន សាវ៉ន ផងដែរ។

តាមអាជ្ញាធរ អោយដឹងថា ដីទំនាស់ មានទំហំ ប្រមាណ ប្រមាណ៩ហិកតា នៅក្នុងនោះ មានដីបឹង ប្រមាណ៧.៤ហិកតា។ដីនោះ ដើមឡើយជាបឹង ពោងពាយ ហើយ ត្រូវបានឈ្មោះហ៊ុន ប៊ុនធឿន ហៅលាង ទិញ ដែលត្រូវបានគេចោទថា ក្លែងឯកសារ វាតទីជីកយកអាចម៍ដីក្នុងកំឡុង ឆ្នាំ ៨០ ជាង ដែលមានជម្រៅប្រមាណ៣០ម៉ែត្រ។

ក្រោយមក តំបន់នោះត្រូវបានសាលារាជធានីភ្នំពេញដកទុកជាអាងស្តុបទឹក សម្រាប់រំដោះទឹក ។ក្រោយមក ស្រាប់តែមានស.ជ.ណ របស់ររាជរដ្ឋា បាលប្រគល់ដីនោះ ទៅអោយ ឈ្មោះហ៊ុន ប៊ុនធឿន ហៅលាងនិងមានការប្តឹង ផ្តល់គ្នាហើយឈានទៅឈ្នះក្តីត្រូវបានតុលាការចុះអនុវត្តនៅពេលនេះទន្ទឹមនោះ បឹង ដែលជាអាងស្តុបទឹក កំពុងតែចាកដីខ្សាច់លប់បណ្តើរៗ ហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!