ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់ម៉ូតូពីរគ្រឿងបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

1 ខែ មុន 68 តូ សុផល

ភ្នំពេញ ៖ រន្ធត់ណាស់រវាងម៉ូតូសណ្ដោងរ៉ឺម៉កបុកគ្នាពេញទំហឹងជាមួយម៉ូតូសង់កូរ៉េ បណ្តាលឲ្យបុរសម្នាក់ បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរខ្លាំង។ហេតុការណ៍នេះ​កើតឡើងនៅវេលាម៉ោង១ រសៀល​ថ្ងៃទី០៦ មេសា ២០១៨ដែរស្ថិតនៅត្រង់ចំណុចមុខច្រកចូលវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ម ភ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជ័យ​ រាជធានីភ្នំពេញ​។

បើតាមអ្នកឃើញហេតុណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ បើកយ៉ាងលឿន​ ទិសដៅពីលិចមកកើត​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូសង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខកណ្ដាល 1K-7345 ឌុបគ្នា​ ធ្វើដំណើរពីកើតទៅលិច បុកគ្នាពេទ្យទំហឹង បណ្ដាលអោយបុរសម្នាក់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗតែម្ដង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមសង្គ្រោះចេញមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក រងរបួសស្រាល បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ជនរងគ្រោះដែរបានស្លាប់នេះមានឈ្មោះរ៉ាត់ ធុយ អាយុក៣៥ឆ្នាំ មុខរបរជាអ្នកបើករថយន្តក្រុងឲ្យសាលាក្រុងភ្នំពេញ មានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើការវស់វែងរួចក៏បានយកម៉ូតូទាំងពីរគ្រឿងនេះយកទៅរក្សាទុកនៅប៉ុសិ៍ចំណែកឯសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់