ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទឹសដៅឆ្នាំថ្មី

8 ខែ មុន 77 តូ សុផល

ត្បូងឃ្មុំ ៖ ថ្ងៃសុក្រ ៦រោចខែចេត្រឆ្នាំរកា នព្វសក័ ពស ២៥៦២ត្រូវនឹងថ្ងៃទី០៦ខែ មេសា ឆ្នាំ៨០១៨ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំ បូកសរុបសភាព ការណ៍លទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមិនា និងទិសដៅការងារខែមេសានិងផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងឨកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រីស្នងការរង ។

ចូលរួមជាសមាជិកក្នុងអង្គពិធីមាន លោកនាយការិយាលយ័ចំណុះស្នងការដ្ឋានលោកមេបញ្ជាការនគរបាលវរ:
ការពារព្រំដែនគោកលេខ៦១៥និងលេខ៦១៧ លោកអធិការ-អធិការរងនគរបាលស្រុក ក្រុងទាំង៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤សរុបចំនួន២០០នាក់។

មានប្រសាសន៍ក្នុងអង្គពិធីលោកឧត្តមសេនីយ៍ស្នងការបានណែនាំនិងផ្តល់បទពិសោធន៍ល្អៗនឹងវិធានការនៃការស្រាវជ្រាវនិងបំបែកករណីបទល្មើសព្រហ្មទណ្ឌសំរាប់ការអនុវត្តបន្ត។ បែងចែកលោក-លោកស្រី ស្នងការរងចុះជួយតាមបណ្តាស្រុក-ក្រុងនីមួយៗ ព្រមទាំងចាត់តាំងកំលាំងតាមជំនាញការិយាល័យដែលមានស្រុកកំណេីតនៅ តាមឃុំ-សង្កាត់នានា​អោយបានសំរាក ជួបជុំក្រុមគ្រួសារក៏ ដូចជាបានចុះជួយដល់មូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលនៅពេលមានបទល្មេីសកេីតឡេីង ពិសេសបានរៀបចំវេនប្រចាំបញ្ជាពិសេសប្រចាំការនៅស្នងការដ្ឋានដែលមាន កងអន្តរាគមន៏ កងកំលាំងអគ្គីភ័យ វិទ្យុទាក់ទង។ល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!