ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះស្លាប់៤នាក់ របួសធ្ងន់ស្រាល១៧នាក់

8 ខែ មុន 72 តូ សុផល

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក​(​យប់​៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៤​នាក់​ រង​របួសធ្ងន់​ ១១​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ១៣​នាក់​(​យប់​៣​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១២​គ្រឿង​ រថយន្ត​តូច​ ៧​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ គោ​យន្ត​ ១​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​ ប្រជែង​ មិន​គោរព​សិទ្ធិ​ ៤​លើក​(​ស្លាប់​២​នាក់​)​ ប្រជែង​ ១​លើក​ បត់​គ្រោះថ្នាក់​ ៣​លើក​(​ស្លាប់​២​នាក់​)​ ស្រវឹង​ ១​លើក​ កត្តា​យាន​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ២​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៦​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ១​លើក​ គោ​យន្ត​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ព្រះ​សីហ​នុ​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​,​ បាត់ដំបង​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តកណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៤​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៤៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២១​នាក់​ របួស​សរុប​ ៥៣​នាក់​ របួសធ្ងន់​ ៣៧​នាក់​ របួសស្រាល​ ១៦​នាក់​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!