ព្រឹតិ្តការណ៍ថ្មីៗ

អាវុធដែល ជនល្មេីស យកមកបាញ់សម្លាប់ មនុស្សបីនាក់ស្លាប់ បានរកឃេីញ ហេីយ

8 ខែ មុន 270 តូ សុផល

ខេត្ត​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹង​បន្តនា​ព្រឹក​ថ្ងៃទី​០៦ មេសា ថា កាំភ្លើង​ចុង​ក្រោយ១​ដើម ដែលត្រូវ​​ជន​ដៃដល់​ឈ្មោះផល ពេញ

បាន​ប្រើប្រាស់​សម្លាប់​មនុស្ស​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់កន្លងមក​នោះ ត្រូវ​បាន​កម្លាំង​ចម្រុះ និងចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរក​ឃើញ​ នៅ​ត្រឹម​​​ល្ងាច​​ថ្ងៃ​ទី​០៥ មេ​សា ២០១៨ ស្ថិត​ត្រង់​​មាត់​​អូរ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិសាស្ត្រ​តំបន់​អូរ​រ​លែ ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង បន្ទាប់​ពី កម្លាំង​ចំណាយ​ពេល​រក​សឹងតែពេញ​មួយថ្ងៃនោះ ​។
គួបញ្ជាក់ថា ន​ៅក្នុង​ប្រតិបត្តិការ ​ដែល​បាន​ប្រើ​ពេល​អស់​ពេញ​មួយ​ថ្ងៃ​ ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​រាប់​សិប​​នាក់ ការពារ​ជន​ត្រូវ​ចោទ​ឈ្មោះ កើត វេហា ហៅ ឆៃ ចុះ​ទៅ​កន្លែង​លាក់​កាំភ្លើង ដែល​ជន​ម្នាក់​នេះ​បាន​ទទួល​ពី​ឈ្មោះ ផល ពេញ យក​ទៅ​លាក់​ទុក​នៅ​មាត់​អូរ​ព្រំដែន ​។ ​
លោក​ម៉​ម វណ្ណ​ដា ព្រះរាជអាជ្ញារ​រង​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​ទៅ​រុករក​ទីតាំង​លាក់​កាំភ្លើង​នោះ​ម្តង​ហើយ​កាលពី​អំឡុង​ខែ​កុ​ម្ភះ ប៉ុន្តែ​រក​មិនឃើញ​ ។​ ហើយ​កាលពី​ថ្ងៃ​ទី​៥ េមសា ដោយ​មានការ​សហការ​គ្នា​រវាង​កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នឹង​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ ទើប​អាច​រក​ឃើញ​កាំភ្លើង​នោះ​ លាក់​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មាត់​អូរ​ព្រំដែន​។​

សូមបញ្ជាក់ផងដែរថា កំភ្លេី ង​នេះ ម៉ាក AK​ស្វាយ​បត់ គ្មាន​បង់​នឹង​គ្រាប់​ទេ​
បើ​តាម​លោក​យ៉ា ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ មិន​ទាន់​កំណត់​ថ្ងៃ​ជម្រះ​នៅឡើយ តែ​អាច​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!