ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទំនិញបើកបុកម៉ូតូ១គ្រឿងបណ្តាលអោយជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម

2 សប្តាហ៍ មុន 261 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១២យប់ថ្ងៃទី៤រំលងអាធ្រាតឈាងចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកទំនិញម៉ាកនីសាន់យូឌីនិងម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៤បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅចំនុចមុខមេក្រូហេរញ្ញវត្ថុអម្រឹត ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះបើកបរម៉ូតូវេចូលរថយន្តសង្ស័យងងុយដេក។

ជនរងគ្រោះឈ្មោះ ហាច ថាន់(ស្លាប់) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបបាត់ដំបង។

ក្រោយពេលកើតហេតុតៃកុងរថយន្តរត់គេចខ្លួនបាត់ចំណែករថយន្តនិងម៉ូតូត្រូវកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិិការដ្ឋានស្រុកមោងឫស្សីរងចាំការដោះស្រោយនៅពេលក្រោយ៕ដោយសុខ កុស

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ