ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តចតយ៉ាងអាណាធិបតេយ្យចំបេះដូងរំដួល៣ទងអធិការក្រុងបាត់ដំបង មើលមិនឃើញសង្ស័យត្រូវថ្នាំសណ្តំ?

1 ខែ មុន 1926 តូ សុផល

បាត់ដំបង៖ សព្្វថ្ងៃនេះការចតរថយន្តមុខផ្ទះយីហោ (73) ដូរលុយអាជ្ញាធរនិងប៉ូលិសក្រុងបាត់ដំបងគួរយកភ្នែកមើលពីព្រោះទីនោះមិនមែនជាចំណតរថយន្តហើយក៍មិនមែនយូរៗម្តងនោះទេគឺស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។

អធិការក្រុងបាត់ដំបងលោក ប៉ាង ហៀង និងលោកផេង រិទ្ធី អភិបាលក្រុងទើបឡើងកាន់តំណែងថ្មី គួរមានវិធានការដើម្បីសម្រួលចរាចរណ៍ទីតាំងខាងលើជៀសវាងកំុអោយប្រជាពលរដ្ឋលោកអាក់អន់ចិត្ត។

ចំពោះទីតាំងមួយនេះពលរដ្ឋសង្គេតឃើញថា៖សមត្ថកិច្ចមិនខ្ចីអើពើទាល់តែសោះ ការចតរថយន្តគ្មានរបៀបជាហេតុធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរទៅរកសុីឬបំពេញភារកិច្ចតាមក្រសួងនានាមានការយឺតយ៉ាវ។

ដោយឡែកប្រសិនបើទីតាំងសាធារណះនេះអាចកែប្រែបានពលរដ្ឋប្រាកដជាសប្បាយចិត្តរីឯសំលេងឆ្នោតនឹងកើនឡើងជាក់ជាមិនខាន៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ