ព្រឹតិ្តការណ៍ថ្មីៗ

លោក ឯក ឃុនដឿន ត្រូវថ្នាំសណ្តំ ម្ចាស់ទីតាំង Net24ម៉ោង ទន់ដៃជើងមិនបង្ក្រាប

2 ខែ មុន 4392 តូ សុផល

ភ្នំពេញ៖ ទីតាំងបើក Internet ២៤ម៉ោង រាប់រយច្រើនកន្លែង បាននិងកំពុងរីដុះដាលដូចផ្សិត ដោយភាពត្រជាក់ត្រជំក្រោមការដឹកនាំរបស់លោក ឯក ឃុនឌឿន ជាអភិបាលខណ្ឌទួលគោក និង ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ។

ក្តីកង្វល់ដុះស្នឹមទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការរក្សាទីតាំង ហ្គេមអនឡាញ ២៤ម៉ោង (Net24ម៉ោង) លួចបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖  ចាក់ភ្នាល់ បាល់ Live ពីកកាស៊ីណូ និងមានបង្កប់កន្ទុយលេខ(ឆ្នោតយួន) ខុសច្បាប់ ប៉ុន្តែ អភិបាល និងអធិការខណ្ឌ ឬមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ គ្មានវិធានការតាមផ្លូវច្បាប់ឡើយ។  ហើយត្រូវបានគេដាក់ការសង្ស័យថា ត្រូវដងត្រូវផ្លែគ្នា ទើបប្រឹងរក្សាទុក ដើម្បីជាប្រយោជន៍ ចូលហោប៉ាវ ខ្លួនទាំងបំពាននិងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល ទាំងគ្មានការអៀនខ្មាសអ្វីបន្តិចសោះ។

បើតាមប្រភពខ្លះថា ម្ចាស់ទីតាំងទាំងនោះ សុទ្ធតែជាអ្នកធំ និងមានអំណាច និង បានបង់លុយក៍មិនតិច ដែរ ដើម្បីញាត់មាត់បំបិទភ្នែក កុំអោយបង្ក្រាប និងអាចដំណើរការដោយចំហរ និងរលូនដូចដូចបច្ចប្បន្ន។

ប្រជាពលរដ្ឋបង្ហើបប្រាប់ថា ក្នុងមូលដ្ឋានខណ្ឌទួលគោក ក្រោមការដឹកនាំរបស់ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក មិនត្រឹមតែគ្មានវិធានការក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិ ភាពប៉ុណ្ណោះទេ មានតែបណ្តោយឱ្យមាន ល្បែងហ្គេមស៊ីសង រីកដុះដាលដូចផ្សិត ស្ទើគ្រប់កន្លែង ជ្រក ក្រោមតាមប្រព័ន្ធ អនឡាញ អ៊ិនធើណេត ២៤ម៉ោង ដែលកំពុងពង្វក់ស្មារតីយុវ័យ ពិសេសក្មេងៗជា សិស្សសាលាតែម្តង និងយុវជនមួយចំនួនថែមទៀតផង។

មន្ត្រីរាជការ នឹងប្រជាពលរដ្ឋ បានធ្វើការរិះគន់អាជ្ញាធរខណ្ឌទួលគោក ថា អសមត្ថភាព ក្នុងការទប់ស្កាត់ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំឱ្យកើតមាន អំពើចោរកម្ម លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ និងគួរឲ្យភ័យខ្លាច។

ពាក់ព័ន្ធករណីល្បែងស៊ីសងក្នុងទឹកដីខណ្ឌទួលគោកនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រងចាំមើលលោក ឯក ឃុនឌឿន អភិបាលខណ្ឌរូបនេះ នឹងមានវិធានការបែបណា?

លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួកគោក បានប្រា​ប់ ធី អិន អិនតាម តាមរយៈ whatsapp កាលពីកន្លងទៅ ថាទីតាំងហ្គេមអនឡាញទាំងនោះសុទ្ធតែច្បាប់អនុញ្ញាតទាំងអស់។ លោកបន្តថា និងបង្ក្រាបទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាក Internet ២៤ម៉ោង ខុសច្បាប់នេះអោយ អស់ ព្រោះលោកមិនដែលទទួលបានប្រយោជន៍អ្វីឡើយ លោកសង្កត់ធ្ងន់ថា “ខ្ញុំមិនមែនមន្ត្រីជើងដប់ ឬមន្ត្រីគ្រប់ល្ពៅទេ” ។  ផ្ទុយពីការសន្យាខាងលើ គ្មានទីតាំងហ្គេមអនឡាញ ជ្រក់ក្រោមស្លាកសញ្ញា២៤ ម៉ោង មួយកន្លែង ណា ដែលអភិបាលខណ្ឌទួលគោករូបនេះ បញ្ជាអោយបង្ក្រាបឡើយ។

ជាងនោះ ទៅទៀត រាល់ពេលសុំការស្រាយបំភ្លឺ លោក ឯក ឃុន ដឿន ទទូចអោយអ្នកសារព័ត៌មានជូនទៅរកទីតាំង ទៅវិញ? ក្នុងនាមជាអភិបាលខណ្ឌ ម្តេចមិនដឹងបែបនេះ? បើមិនដឹងម្តេចមិនស្រាវជ្រាវឈាន ដល់ការបង្ក្រាប?

គូររំលឹកដែរថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ធ្លាប់បានដាក់បញ្ជាដល់ សមត្ថកិច្ចក្រោមឱវ៉ាទ គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀន នៅក្នុង មូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីលប់បំបាត់បញ្ហាអសន្តិសុខក្នុងសង្គមឱ្យបាន ហើយភូមិសាស្ដ្រ ណាដែល មានបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតែមិនបង្ក្រាប លោកនឹងចាត់ឲ្យកម្លាំងការិយាល័យ ចុះទៅ បង្ក្រាប ហើយអស់លោកប៉ុស្តិ៍ ខណ្ឌនោះត្រូវទទួលខុសត្រូវទទួលខុសត្រូវខ្លូនឯង ស្របតាមចរាចរណ៍ ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ដោយឡែកកាលពីកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយ តំណាង ក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាប ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុង រាជធានីភ្នំពេញ។

ឯកឧត្តម អភិបាល បានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រក ក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់ អនុញ្ញាត បើកទីតាំងInternet ក៏ដោយព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online គឺជាល្បែង បំផ្លាញការ សិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជន ល្មើស លួច-ឆក់ផងដែរ៕

គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រតដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រី កងកំលាំង មាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធានការបង្រ្កាប ល្បែង ស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នក ឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲរបស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ដូចបងប្អូនជ្រាបហើយថា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការចរាចរគ្រឿងញៀន បណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការ អភិវឌ្ឍន៍ គឺបណ្តាលមកពីអាជ្ញាធរមូលដ្ឋានរួមគំនិត និងផ្តល់ឪកាសអោយ មេល្បែងបន្តបើកយ៉ាង គគ្លើន មិនញញឺតច្បាប់។

ពលរដ្ឋសង្ឃឹមថាការអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែ ចំពោះ អ្នកក្រនោះឡើយ!”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ