ព្រឹតិ្តការណ៍ថ្មីៗ

ទាញកាំបិទផ្គាក់កាប់ឪពុកស្លាប់ក្នុងថ្លុកឈាម គ្រាន់តែរឿងលុយ៣ពាន់រៀល! (វីដេអូ)

8 ខែ មុន 513 តូ សុផល

ខេត្តកណ្តាល៖ ផ្តើមចេញពីរឿងបាត់លុយ៣០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់ សម្លាប់ឪពុកបង្កើតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ករណី ឃាតកម្ម នេះ វេលាម៉ោង៤ និង ៣០នាទីថ្ងៃទី៥មេសា ២០១៨ នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ។

ជនរងគ្រោះឈ្មោះឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ(ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យ ឈ្មោះឃុត ចាន់នីអាយុ៣១ឆ្នាំភេទស្រី(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។

ប្រភពអោយដឹងថា ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ក៏ដោយ សារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថា មានតែឪពុកទេអ្នកយក ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិ៍រដ្ឋបាលល្វាសទទួលបានព័ត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់កន្លែងកើយហេតុនិងស្វែងរកចាប់បានជនសង្សយ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!