ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃអមដំណើរដោយលោកស្នងការខេត្តតាកែវចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិនៅស្រុកគីរីវង់ក្នុងឱកាសមុនចូលឆ្នាំថ្មី

7 ខែ មុន 34 តូ សុផល

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច​ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាននគរ​បាល​ខេ​ត្តតាកែវ បានអមដំណើរជាមួយគណៈប្រតិភូរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អញ្ជើញចុះ​សួរសុខ​ទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ​នៅទីបញ្ជាការ​ដ្ឋានវរសេនា​តូច​ការ​ពារព្រំដែនគោក លេ៦០៣ ស្ថិតក្នុងភូមិជ្រោយស្លែង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ក្នុងពិធីនេះ មានការ​អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអម​ដំណើរ លោកអភិបាលរងខេត្ត លោក លោក​ស្រី​ស្នងការរង នាយការិយាល័យជំនាញ​ពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីនគរបាល នៃវរសេនាតូច​ការ​ពារ​ព្រំដែន​គោក​លេខ៦០៣ ។

ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡា​ហោម ស ខេងជាថវិកាចំនួន ១៣,៨៥០,០០០រៀល និងសម្ភាររួមមានៈ មី ៣២៨កេស​តូច,​ត្រីខ ២៧កេស,ទឹកបរិសុទ្ធ ២៧កេស អង្ករ ២០០Kg ស្រាបៀរអង្គរ ១៥កេស និង​ទឹកក្រូច ១៥កេស។

ដោយឡែកឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ០៤លានរៀន ស្រាបៀរ ៥០កេស និង ទឹកក្រូច ៥០កេស និងឯកឧត្តម អ៊ូច ភា អភិបាល នៃ គណៈអភិបាលខេត្តតាកែវ បាន​ឧបត្ថម្ភៈ មី ៥០កេស ត្រីងៀត ១៥Kg និងពងទាសាប-ប្រៃ ៥០០គ្រាប់ ចំណែកលោក កែវ វាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត បានឧបត្ថម្ភ ស្រាបៀរ ៣០កេស និងទឹកក្រូច ២០​កេស ជូនអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ