ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានហើយឃាតកដៃឆៅ! ដែលកាប់សម្លាប់អារក ប្រពន្ធនិងកូន៣នាក់នៅស្រុកត្បូងឃ្មុំ

6 ខែ មុន 716 តូ សុផល

ត្បូងឃ្មុំ៖ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ករណីសម្លាប់ទាំងគ្រួសារ នៅក្នុងផ្ទះក្បឿងមួយកន្លែង ស្ថិតក្នុងភូមិដូនតី ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី០១ខែមេសា និងបានបង្កការភ្ញាក់ផ្អើលនៅម៉ោង១១ថ្ងៃ ត្រង់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ ជ្រាំង តូ ភេទប្រុសអាយុ ៤៨ ឆ្នាំ ជាឪពុកទារកនៅក្នុងផ្ទៃ និងជាឪពុកចុង! ប្ដីជនរងគ្រោះទាំង៣នាក់។

ជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅខេត្តឧត្តរមានជ័យ ខណៈរូបគេបានភាសខ្លួនទៅទីនោះ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការយ៉ាងក្ដៅគគុកនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ! ទើបស្រាវជ្រាវឈានដល់ដល់ការចាប់ខ្លួនជននេះ និងបញ្ជូនមកខេត្តត្បូងឃ្មុំ ដើម្បីឲ្យទទួលទោសទាន់តាមច្បាប់។

គួររំលឹកដែរថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅក្នុងផ្ទះក្បឿងមួយកន្លែង ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១១ថ្ងៃ ត្រង់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូង លើករណីឃាតកម្មសម្លាប់មនុស្សចំនួនបួន នាក់(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់ អាចជា គឺអាចជាប្តីចុងអ្នកប្រព្រឹត្ត។

លោកវរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើស កាប់សំដៅក ស្លាប់ទាំងបីនាក់នៅលើផ្ទះតែម្តង។

ទី១ ជាម្តាយឈ្មោះ ឃាង សុកលាន អាយុ ៤២ ឆ្នាំ(កូនក្នុងផ្ទៃអាយុជាងពីរខែម្នាក់ទៀត) ។

ទី២. ជាកូនដើមឈ្មោះ ធឿន វណ្ណ: ភេទប្រុស អាយុ ១៧ ឆ្នាំ។
និងទី៣. ធឿន ធារី ភេទប្រុស អាយុ ១១ ឆ្នាំ។

លោកមេបញ្ជាការបានឲ្យដឹងទៀតថា តាមការពិនិត្យកន្លែងសម្លាប់ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះទាំងនោះ កំពុងដេកលង់លក់។

ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងពី ១ ទៅ ៣ យប់ឈានចូលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨។

ក្រោយពីសម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះ គឺបានប្រមូលយកទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រហែលជាង មួយម៉ឺន ដុល្លារ។

ប៉ុន្តែសមត្ថកិច្ចទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះនៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ស្រ្តីជាបងរបស់ជនរងគ្រោះ ឃាង សុកលាន បានទៅរាយការណ៍បា្រប់សមត្ថកិច្ចនគរបាល។

តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថបានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺប្តីចុងរបស់ជនរងគ្រោះឈ្មោះ ជ្រាំង តូ អាយុ ៤៨ ឆ្នាំជាឪពុកទារកនៅក្នុងផ្ទៃ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ