ព្រឹតិ្តការណ៍ថ្មីៗ

ផ្លោងបាត់តៃកុង!  រថយន្ត​ដឹក​ស៊ីទែន​ ស៊ី​ម៉ង់​ត៏​មួយ​គ្រឿង​ បាន​បុក​បង្កាន់ដៃ​ស្ពាន​បាក់​អស់​៥​ចន្លោះ​ ហើយ​ក្រឡាប់​ផ្ងារជើង​

2 សប្តាហ៍ មុន 584 តូ សុផល
ខេត្ត​ព្រះសីហនុ៖ ថ្ងៃទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១១:១៤នាទី​ លើផ្លូវ​សម្ដេច​សង្ឃ​ទេពវង្ស​ ចន្លោះ​គីឡូម៉ែត្រ​ ៤-៥​ ស្ពាន​លេខ​៦​ស្ថិតក្នុង​ភូមិ​អូរត្រជាក់ចិត្ត​ ឃុំ​សំរ៉ុង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​
មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​១គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ លឿង​ ពាក់ផ្លាកលេខ​ភ្នំពេញ​3B-6096 សណ្តោង​រឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ​ មានទិសដៅពី​ស្ទឹងហាវ​ ឆ្ពោះ​មក​ ស្រុក​ព្រៃនប់​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​រ៉េចង្កូត​មក​ខាង​ឆ្វេងដៃ​បុកនឹង​បង្កាន់​ដៃ​ស្ពាន​បាក់​អស់​៥ចន្លោះ​ រួច​ហើយ​ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្ដង​។

គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ​។

អ្នកបើករថយន្ត​ គេច​ខ្លួន​បាត់​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ