ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះអគ្គិភ័យមួយកើតឡើងបង្កឲ្យឆាបឆេះរោងសិប្បកម្មកែឆ្នៃជ័រកៅស៊ូក្រែបមួយស្ទើតែទាំងស្រុង នៅឃុំកំពាន់

4 ខែ មុន 150 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង វេលាម៉ោង ០២ និង ០០ នាទី យប់ មានករណីអគ្គីភ័យឆាបឆេះ រោងសិប្បកម្មរវស់ឈ្មោះ ត្រាយ ប៉េងសេង ភេទប្រុស អាយុ ៥៧ ឆ្នាំ ចំណុចគីឡូម៉ែត្រលេខ៤១ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បង្ករឲ្យខូចខាត រោងសិប្បកម្ម (ឡចំហុយជ័រកៅស៊ូក្រែប) ទំហំ ៣០x៧០ ម៉ែត្រ ប្រមាណជា ៧០ % និងអុសឈើកំពស់ ២ ទៅ ៣ ម៉ែត្រ សរុប ៣០០ ម៉ែត្រគូប ហើយមិនបង្ករឲ្យរបួស ប៉ះពាល់ដល់អាយុជីវិតមនុស្ស និងផ្ទះសំបែងប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ។

តាមការបញ្ជាក់មូលហេតុពីកម្មករបានឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះនេះមកពីកំនរអុសឈើនោះស្ងួតប៉ះនឹងឡចំហុយជ័រកំពុងដុតមានកំដៅក្តៅខ្លាំងបណ្តាឲ្យឆាបឆេះតែម្តង ។ ព្រោះថាពេលដែលដឹកអុសមកម្តងៗកម្មករចេះតែរើបោះពីលើរថយន្តគរលើគ្នាដោយគ្មានសណ្តាប់ធ្នាប់ធ្លាក់រាលទៅជាប់នឹងជញ្ជាំងឡចំហុយជ័រកៅស៊ូដែលដុតស្ទើរតែ ២៤/២៤ ម៉ោង ។

ក្នុងគ្រោះថ្នាក់អគ្គីភ័យនោះ គឺលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងនគរបាលស្រុកមេមត់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សហការជាមួយរថយន្តពន្លត់អគ្គីភ័យស្រុកតំបែរ , រថយន្តស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ និងមានជួយពន្លត់ពីរថយន្តទឹករបស់ក្រសួងអភិវឌ្ឍជនបទ (គិតជារាប់សិបដងឡាន) រហូតដល់ម៉ោង ០៩ និង ៥៥ នាទី ទើបរលត់ជាស្ថាពរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ