ព្រឹតិ្តការណ៍ថ្មីៗ

ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ !ស្ត្រី​ម្នាក់​បេីក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព បុក​បង្គោល​សុវត្ថិភាព​តាម​ចិញ្ចើម​ផ្លូវ​ 

8 ខែ មុន 157 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ថ្ងៃទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​៧:៥០នាទី​ លើផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ស្រែចាម​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយខ្លួនឯង​ ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ​ ជា​ ស្រី​វី​ ភេទ​ ស្រី​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ មានទិសដៅពី​កោះខ្យង​ ឆ្ពោះទៅ​ ភូមិ​ស្រែចាម​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​បង្គោល​សុវត្ថិភាព​ចំនួន​ ៥បង្គោល​ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ឈ្មោះ​ ជា​ ស្រី​វី​ អ្នកបើកបរ​ម៉ូតូ​ បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។
​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ទេ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!