ព្រឹតិ្តការណ៍ថ្មីៗ

តែងតាំង លោក ហួត ហៃ ជាអភិបាលរងរាជធានី ជំនួស ឯកឧត្តម អៀង អូននី

5 ខែ មុន 249 តូ សុផល

ភ្នំពេញ៖ ការតែងតាំងមន្ត្រីថ្មី ជំនួស​មន្ត្រីចូល​និវត្តន៍​ ឬ​មន្ត្រី​ដែល​ផ្ទេរ​ភារកិច្ច​ គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព​ឯកឧត្តម​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

គួរបញ្ជាក់ថា ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្ទេរ​ភារកិច្ច​ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ​ហើយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ ចូលកាន់តំណែងជានាយករដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ហួត ហៃ ដែលចូលកាន់មុខតំណែងថ្មី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ