ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយក្រុងភ្នំពេញ ជួបសំណេះសំណាលមន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ

1 ខែ មុន 140 តូ សុផល

ភ្នំពេញ៖ ថ្ងៃនេះ មន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាល មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ប្រកបដោយបរិយាកាសសោមនស្សរីករាយ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីរាជការ ដែលបានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ និងកាត់បន្ថយបាននូវការរិះគន់ផ្សេងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ បើទោះបីជាបច្ចុប្បន្ននេះ តម្រូវការរបស់ប្រជាពលរដ្ឋកើនឡើងខ្លាំងក្តី ប៉ុន្តែបងប្អូនមន្ត្រីរាជការបានដុតដៃដុតជើងបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ៕

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះការចូលរួមការពារសន្តិភាព និងការអភិវឌ្ឍរបស់បងប្អូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជូនពរបងប្អូនរីករាយ និងសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ