ព្រឹតិ្តការណ៍ថ្មីៗ

ជិតចូលឆ្នាំបែកគំនិតបបួលគ្នាលួចម៉ូតូ គុកបានសម្រេចបាត់!

6 ខែ មុន 17 តូ សុផល

ខេត្តកណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ កាលពីថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨  វេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត្រ  នៅចំណុចមុខបន្ទប់ជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

ជនរងគ្រោះ ឈ្មោះ ជឿន វ៉ាន់ដា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិ អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ០៣នាក់ ឃាត់ខ្លួនបានម្នាក់
ទី១ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ ត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ ជា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅមិនច្បាស់ (គេចខ្លួន) ។
៣-ឈ្មោះ កក ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ស្នាក់នៅមិនច្បាស់ (គេចខ្លួន) ។
វត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្សុយគីឡែត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១GH-១៣៤០ លេខតួនិងលេខម៉ាស៊ី៤១៣៨៨៦ (បង្ក្រាបយកបានមកវិញ)។

វត្ថុតាងផ្សេងទៀត កូនសោម៉ូតូភ្ជាប់ដោយប្រដាប់ឆ្កឹះសោចំនួន០២ ទូណឺវិសចំនួន០១  សោខ្សៀចំនួន០១
មួកសុវត្ថិភាពចំនួន០២ (ខ្មៅ០១ ស០១)  មួកកាតឹបពណ៌ខ្មៅចំនួន០១។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុកនៅមុខបន្ទប់ជួលដោយចាក់ សោ.ក ត្រឹមត្រូវហើយចូលទៅដេកនៅបន្ទប់សង្សាឈ្មោះ ហេង ជីងហ័រ ភេទស្រី អាយុ២០ឆ្នាំ នៅជាន់ទី២ លុះដល់ម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ល្បាតប្រទះឃើញជនសង្ស័យ ចំនួន០៣នាក់កំពុងបណ្តើរម៉ូតូមានការសង្ស័យក៏ហៅឲ្យឈប់ ពេលនោះជនសង្ស័យបានស្ទុះរត់គេច ហើយកម្លាំងយើងដេញតាមឃាត់ខ្លួនបានម្នាក់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ម៉ៅ មឿន បានសារភាពថាខ្លួននិង បក្ខពួក០២នាក់ទៀតមានឈ្មោះ ជា ភេទប្រុស និងឈ្មោះកក ភេទប្រុស បានធ្វើសកម្មភាពកាច់សោ.ក ម៉ូតូខាងលើ ហើយបណ្តើរចេញដល់ផ្លូវជាតិលេខ០៤ ស្រាប់តែជួបសមត្ថកិច្ចល្បាតហៅឲ្យឈប់ ទើប ខ្លួននិងបក្ខពួករត់គេច តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានវិញ ។

ចំពោះជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ