ព្រឹតិ្តការណ៍ថ្មីៗ

ព្រោះដុល្លារ ហ៊ាន​រំលោភទាំងកំរោល

1 ឆ្នាំ មុន 42 តូ សុផល

ភ្នំពេញ ៖ ស្របពេលដែលដីធ្លីកំពង់ឡើងថ្លៃ ក៏ដោយសារកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកើនឡើង និងមានការអភិវឌ្ឍន៍ខ្ពស់ដីធ្លីចាប់ផ្តើមហក់ឡើងមានហាងឆេង ស្របពេលនេះត្រពាំង បឹង មិនថាកម្មសិទ្ធឯកជន មិនថាធម្មជាតិសម្បត្តិរដ្ឋ ត្រូវបានគរចាក់លុបដី មិនដឹងថាស្របច្បាប់ឬអត់ច្បាប់នោះទេ ជាបណ្តើរៗទៅហើយ ដើម្បីកែច្នៃទៅជាដីគោក ហើយក្នុងពេលនេះ ក៍មានប្រឡាយរំដោះទឹកមួយកន្លែងនៅដែលឆ្លងកាត់ផ្លូវ១០០៣ស្ថិតនៅក្នុងភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ក៍ត្រូវគេចាក់លុបដែល។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្របពេលដែលតម្លៃដីឡើងថ្លៃខ្ពស់ បឹងធម្មជាតិនិងប្រឡាយត្រង់ចំណុចខាងលើត្រូវបានគេចាក់លុប ដើម្បីអភិវឌ្ឍន៍ តែមិនដឹងថា មានច្បាប់ឬអត់ច្បាប់ ជាប្រយោជន៍រដ្ឋ ឬជាប្រយោជន៍បុគ្គលនោះទេ ដឹកដីចាក់គ្រគ្រឹកគគ្រេង ដឹកកំពប់តាមផ្លូវ កក្លិកក្លាក់ ប្រឡាក់ ធ្លាក់តាមផ្លូវ មិនខ្វល់ មិគិតពីផលប៉ះពាល់ ឬខាងណានិយាយឡើយ ខំខាន់សម្រុកដឹកដីចាក់ឲ្យរហ័យឆាប់ពេញ។

ពាក់ព័ន្ធករណីចាក់ដីលុបប្រឡាយខាងលើនេះបើតាម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានចុះមកដល់គោលដៅខាងលើបានបញ្ជាក់ប្រាប់ថាម្ចាក់ដីខាងលើនេះចាក់ដីមិនបានសុំការអនុញ្ញាតិច្បាប់ពីសាលាខណ្ឌឡើយគឺចាក់ដីដោយចិត្តខ្លួនឯងព្រមទាំងកាយលុបប្រឡាញទឹកផងដូចនេះក្នុងនាមអាជ្ញាធរចុះមកគឺផ្អាករាល់សកម្មភាពបណ្តោះអាសន្នសិនព្រមទាំងអោយកាយប្រឡាយចេញជារូបរាងដើមវិញដោយរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!