ព្រឹតិ្តការណ៍ថ្មីៗ

លោក យិន សារិន ម្ចាស់បទ​ “ជីវិតក្មេងវត្ត” ថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ …!!

3 ខែ មុន 115 តូ សុផល

ភ្នំពេញ៖  ថ្ងៃពុធ ៤រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី​ ៤​ ខែមេសា​ ឆ្នាំ២០១៨​ នេះ​កាកបាទ​ក្រហមកម្ពុជា​ (កក្រក)​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ ផ្លែឈើ​ គ្រឿងបរិភោគមួយចំនួន​ជូនលោក​ យិន​ សារិន​ អាយុ​ ៦៨ឆ្នាំ​ ជាអ្នកចម្រៀងផ្នែកប្រពៃណីខ្មែរបុរាណ​ ដែលមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ​ ហើយសព្វថ្ងៃនេះកំពុងសម្រាកព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅ​សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កក្រក​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ​​ និងគិតគូរចំពោះស្ថានភាព​ជំងឺ​របស់​លោក​ យិន​ សារិន​ ដែលជាតារាចម្រៀងជើងចាស់​តែងតែច្រៀងចម្រៀងជាស្នាដៃនិពន្ធរបស់​ សម្ដេចតេជោ ហ៊ុន សែន និងចម្រៀងលើកសរសើរពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែលជាស្នាដៃសម្រាប់អ្នកជំនាន់ក្រោយ។​ ទន្ទឹមនឹងការផ្តាំផ្ញើឱ្យខិតខំបន្តការព្យាបាល​ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ លោកជំទាវ​ សូមជូនពរដល់លោក​ យិន​ សារិន​ ឱ្យឆាប់បានធូរស្បើយពីជំងឺ​ និងនៅជាម្លប់កក់ក្តៅដល់កូនចៅ។

ជាមួយគ្នានោះ​ លោក​ យិន​ សារិន​ និងភរិយា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និង​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលតែងតែគិតគូរ​ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សិល្បករជើងចាស់​ និងប្រជាជនទូទៅជួបការលំបាក​ដោយគ្មានការរើសអើងអ្វីឡើយ។

សូមជម្រាបជូនថា​ លោក​ យិន​ សារិន​ ជាតារាចម្រៀងជើងចាស់មានឈ្មោះបោះសំឡេងតាមរយៈបទចម្រៀងប្រពៃណីជាច្រើន ដោយក្នុងនោះមានបទចម្រៀងមួយបទដែលធ្វើឱ្យសាធារណជនស្គាល់ខ្លាំងជាងគេគឺបទ “ជីវិតក្មេងវត្ត” រួមជាមួយចម្រៀងយ៉ាងពិរោះរណ្តំជាច្រើនដូចជា “ទំនួញផ្លូវលំ,​ ជីវិតអ្នកចម្ការ វាសនាអ្នកស្រែ,​ ស្រណោះខ្លួនស្រី, ម្លប់ដូង”។ល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ