ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងហ្គេមបាញ់ត្រីសំបុកគ្រឿងញៀន ក្រោយប៉ុស្ដិ៍នគរបាលទួលសង្កែ១ បិទបើកដូចកុងតាក់ភ្លើង បំពេញមុខ លោក ជា ពិសី និង លោក ទៀង ចាន់សារ

1 ខែ មុន 603 តូ សុផល

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង ក្រោយការបង្ក្រាបមួយចំអិនកំពិស បច្ចុប្បន្នបាននិងកំពុងបើកលេងទាំងយប់ទាំងថ្ងៃ មិនខ្លាច មិនញញើត បងៗសមត្ថកិច្ច ឬ អាជ្ញធរមូលដ្ឋានអ្វីបន្តិច ។ បនល្បែងជម្រកគ្រឿងញៀនខាងលើ តែងតែចំហរទ្វាររងចាំម៉ូយទាំងយប់ទាំងថ្ងៃ ដែល ស្ថិតនៅតាមផ្លូវ ជាតិលេខ៥ នៅចំណុចតំបន់សំណង់មិនរៀបរយជួរមាត់ទន្លេចំពី ក្រោយប៉ុស្តិ៍នរគបាលទួលសង្កែទី១ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋក្បែរទីតាំងខាងលើ បានឲ្យដឹងថា ផ្ទះហ្គេមបាញ់ត្រីទាំងនេះ មិនខ្លាចញញើតសមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋានឡើយ ដោយចំហរទ្វារទទួលភ្ញៀវ អ្នកញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ បង្ក អសន្តិសុខក្នុងមូលដ្ឋាន ហើយក៏ជាទីតាំងមួយ ផ្តល់ជម្រក ឱកាសដល់ក្រុមអ្នកជួញដូរ ប្រើប្រាស់គ្រឿង ញៀនផងដែរ តែយូរម្តងៗ គេឃើញសមត្ថកិច្ច ឬអាជ្ញា ធរណាចុះមកបង្ក្រាបម្តង ហើយមិនបានប៉ុន្មាន ក៍បើកអោយដំណើរការវិញ ទាំងនេះធ្វើអោយមានការសង្ស័យថា ទទួលសំណែនពីពីម្ចាស់ហ្គេម ឬ មេបនល្បែងហើយ ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ជួរមាត់ទន្លេ ក្នុងភូមិសាស្រ្តខាងលើបានបញ្ជាក់ថា ពួកគាត់ព្រួយបារម្មណ៍ ពីសុវត្ថិភាពកូនចៅអាចវក់ឈ្លក់និងហ្គេម គ្រឿងញៀន ភ្លេចការសិក្សា ដែលមានច្រើនកន្លែងនៅក្នុងភូមិ ដែលពួកគាត់រស់នៅ បើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប មាន តែអ្នកទៅយកលុយ រាល់យប់រាល់ ថ្ងៃ បងតូចបងធំ និងជាសំបុកគ្រឿង ញៀនមានទាំងចែកចាយនិងអ្នកប្រើប្រាស់ទៀតផង។

ដោយមូលដ្ឋានអសន្តិសុខកើតមានល្បែងស៊ីសង គ្រឿងញៀន ដើមចម នាំឲ្យកើតចោរកម្ម លួច ឆក់ ប្លន់ បទល្មើសផ្សេងៗ ពលរដ្ឋសំណូមពរ និងទទូចស្នើសុំទៅលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏ដូចជាលោក ទៀង ច័ន្ទសារ អធិការខណ្ឌខណ្ឌឫស្សីកែវនិង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះ ទៅអើតមើល ឬមានការបង្ក្រាបផង ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដែលនៅជាប់ ក្រោយប៉ុស្ដិ៍ នគរបាលទួលសង្កែ១ មិនដឹងមានអ្វីមកបាំងសមត្ថកិច្ច ឬអាជ្ញាធរ អោយមើលមិនឃើញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ