ព្រឹតិ្តការណ៍ថ្មីៗ

ជនរងគ្រោះម្នាក់បាក់ជើងស្តាំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដឹកខ្សាច់

5 ខែ មុន 67 តូ សុផល

បាត់ដំបង៖រថយន្តដឹឹកខ្សាច់មួយគ្រឿងបេីកបុកម៉ូតូក្នុងទិសដៅស្របគ្នាពីភ្នំពេញទៅបាត់ដំបងបណ្តាលអោយស្ត្រីម្នាក់បាក់ជើងស្តាំ។

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាខម៉ោង៧និ៥០ព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៨នៅចតាមបណ្តោយផ្លូវជាតិិលេខ៥ត្រង់ចំនុចភូមិកកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបបង។

ប្រភពព័ត៌មាខបានអោយដឹងថា៖មុនពេលកេីតហេតុមានរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៌ត្រួយចេកពាក់ស្លាកលេខ ព្រះសីហនុ 3A-0576បើកបរស្របទិសគ្នាគេចរថយន្តមួយគ្រឿងជ្រុលទៅបុកស្រ្តីម្នាក់ឈ្មោះពូយ មុំ ភេទស្រីអាយុ ៣១ឆ្នាំ បេីកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៧កំពុងឈប់នៅស្ងៀមចំនុចខាងលើ។

ក្រោយពេលកេីតហេតុនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវកម្លាំងជំនាញចរាចរណ៍ស្រុកមោងឫស្សីយកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ