ព្រឹតិ្តការណ៍ថ្មីៗ

តើគណៈកម្មការទន្លេមេគង្គ ជាអ្នកណា?

11 ខែ មុន 58 tnn_admin

 

គណៈកម្មការទន្លេមេគង្គ(MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តការជុំវិញកាតអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេ ប្រកបដោយចីរភាព។ សមាជិករបស់គណៈកម្មការនេះរួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

គណៈកម្មការទន្លេមេគង្គបំបេញតួនាទី ជាវេទិកាសម្រាប់ធ្វើការទូតផ្នែកទឹក និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដែលតាមរយៈវេទិការនេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធនធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លងដែននៅក្នុងតំបន់អាងទន្លេនេះ បើទោះបីជាប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាងណាក៏ដោយ។ គណៈកម្មការនេះ ក៏បំពេញតួនាទីជាមជ្ឈមណ្ឌលចំណេះដឹង សម្រាប់ជុំរុញអោយមានការតាក់តែងនយោបាយ ផ្អែកតាមភស្តុតាងជាក់ស្តែងផងដែរ។ គណៈកម្មការនេះ ផ្តល់ជំនួយបច្ចេកទេស និងបង្កើតជាឧបករណ៍ ដើម្បីជួយអោយប្រទេសជាសមាជិកធ្វើការសម្រេចចិត្តផ្អែកតាមព័ត៌មានត្រឹមត្រូវ។

គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើងនៅពេលដែលប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ចុះហត្ថលេខាលើ កិច្ចប្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃងំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី៥មេសាឆ្នាំ១៩៩៥(1995 Mekong Agreement)។ ប្រទេសជាសមាជិកបានឯកភាពសហការណ៍ជាមួយគ្នាលើវិស័យជាច្រើន ដូចជា វិស័យនេសាទ ការគ្រ់គ្រងទឹកជំនន់ ធារាសាស្ត្រ វារីអគ្គិសនី និងនាវាចរណ៍។ ប្រទេសចិន និងមីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើបង្អស់នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទនារបស់ MRC ចាប់ពីតាំងពីឆ្នាំ១៩៩៦មក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!