ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបុកតគ្នាបីគ្រឿងលើកំណាត់ផ្លូវ ១០១៩ ខណ្ឌសែនសុខ

1 ខែ មុន 71 តូ សុផល

ភ្នំពេញ៖រថយន្ត០៣គ្រឿងបុកតកន្ទុយគ្នាខណះរថយន្ដមួយគ្រឿងប្រភេទបែនព្យាយាមបត់ឆ្វេងត្រឡប់ក្រោយហើយរថយន្តដឹកប្រេង

របសមក្រុមហ៊ុនប្រេងឥន្ធនះហ៍តេលាបង្អង់ល្បឿនឈប់ស្រាប់តែរថយន្តដឹកឥដ្ឋមកបុករុញរថយន្តដឹកប្រេងអោយផ្ទុបជាប់រថយន្តបែនតែម្តងតែសំណាងល្អមិនមានអ្នករងរបួសឡើយគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១០និង៣០នាទី០៤មេសា២០១៨នៅ
មុខធនាគាជាតិផ្លូវ១០១៩ភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
អ្នកបើករថយន្តទាំងបីគ្រឿងមិនបានប្រាប់ពីអត្តសញ្ញាណឡើយ។បើតាមប្រភពមុនកើតហេតុចំណុចខាងលើគេបានឃើញរថយន្តប្រភេទបែនពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3A-3905បើ្បរពីជើងមកត្បូងលុះមកដល់ចំណុចខាងលើរថយន្តបែនបានបត់ត្រឡប់ក្រោយវិញពេលនោះមានរថយន្តដឹកប្រេងរបសមក្រុមហ៊ុនប្រេងឥន្ធនះហ៍តេលាម៉ាក
IZUZUពណ៌សឆ្នូតបៃតងពាក់ស្លាកលេខភ្នំពេញ3B-4257
មកពីក្រោយបានបង្អង់ល្បឿនឈប់ស្រាប់តែរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខប៉ៃលិន3A-0212មកបុករុញរថយន្តដឹកប្រេងអោយផ្ទុបជាប់រថយន្តបែនតែម្តងតែសំណាងល្អមិនមានអ្នករងរបួសឡើយគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅវាស់វែងនិងយករថយន្តទាំង០៣គ្រឿងដាក់មកម្ខាងផ្លូវជៀសវាងស្ទះចរាចរណ៍និងអោយតំណាងទាំអស់និយាយគ្នាមួយជំហៀនសិនក្នុងករណីគ្រោះថ្នាក់រថយន្តបុកបីតគ្នានេះរថយន្តបែនមិនបានទាមទាថ្ងៃខូចខាតទេសុខចិត្តបើកចេញទៅធ្វើដោយខ្លួនឯង។ដោយឡែករថយន្តដឹកប្រេងនិងរថយន្តដឹកឥដ្ឋការចរចារមិនត្រូវរ៉ូវគ្នាទេសមត្ថកិច្ចបានយករថយន្តទាំង២ខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយរងចាំ
ដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់