ព្រឹតិ្តការណ៍ថ្មីៗ

គាស់សោរផ្ទះលួចទ្រព្យសម្បតិ្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់

1 ខែ មុន 126 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖កំលាំងជំនាញប៉ុស្តិ៍នគរបាលទួលសង្កែទី១បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចគាស់សោផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាតឈានចូលថៃ្ងទី០៤ ខែមេសា ឆា្នំ២០១៨ស្ថិតនៅចំនុចផ្ទះលេខ៤៧៩F ផ្លូវ៩០៧ ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង៣នាក់នោះមានទី
១ឈ្មោះ ឆែប រ៉ាមីភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅផ្ទះ០៩៦ ផ្លូវបេតុងក្រុម១៣ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ ( ឃាត់ខ្លួន )មានសរធាតុញៀនក្នុងខ្លួន ។
ទី២ឈ្មោះម៉ែន ផារ៉ូត ភេទប្រុស អាយុ១៨ឆា្នំ មានទីលំនៅផ្ទះ២៧៣ ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងខ្លួន ។ ទី៣ឈោ្មះ តូច ចន្នី ភេទស្រី អាយុ១៦ឆា្នំ មានទីលំនៅផ្ទះ ៣០៧ ផ្លូវរថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
ចំណែកជនរងគ្រោះឈ្មោះ គាត ប៉េងឡុង ភេទ ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះ៤៧៩F ផ្លូវ៩០៧ ក្រុម៨ ភូមិទួលសងែ្ក សង្កាតទួលសងែ្ក ១ មុខរបរលក់ដូរ ។
ចពោះសំភារៈដកហូតរួមមានកង្ហាមួយគ្រឿងទូរទស្សន៍ម៉ាកសាំស៊ុង៣២អុីងមួយគ្រឿងក្បាលឌីវីឌីម៉ាកសាំស៊ុងមួយដែកលួសកែច្នៃមួយកំណាត់។

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះចោល ត្រូវជនសង្ស័យចំនួន០៣នាក់ធើ្វសកម្មភាពគាស់ផ្ទះ យកបានសំភារះខាងលើ បានហើយ ក៍ដើរកាន់ចេញមកក្រៅផ្ទះត្រូវ កំលាំងជំនាញខណ្ឧប៉ុស្តិ៍ធើ្វការបង្ក្រាបជាក់សែ្តងនិងឃាត់ជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសងែ្ក១ដើម្បីសាកសួតែម្តង។

ក្រោយមកជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការណ៍តាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ