ព្រឹតិ្តការណ៍ថ្មីៗ

ម៉ែយ៉ែមជំនាញខាងនាំស្រីក្មេង ទៅឲ្យដេកជាមួយភ្ញៀវ តម្លៃ១៥០០-២៥០០ដុល្លាត្រូវកម្លាំងនគរបាលក្របួចបាននៅសង្កាត់ភ្នំពេញថ្មី

2 ឆ្នាំ មុន 6 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិបង្ក្រាប ករណីជួញដូរ ព្រហ្មចារីយ៍នារីវ័យក្មេងៗ រហូតឈានទៅដល់ការឃាត់ខ្លួនស្រ្តីម៉ែយ៉ែមម្នាក់។

ប្រភពពីលោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដឹកនាំកម្លាំងចុះ បង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្រ្តី ជួញដូរផ្លូវភេទលើស្រ្ដី និងកុមារី ដែលជនសង្ស័យកំពុងនាំក្មេងស្រីយកទៅ លក់ ព្រហ្មចារីយ៍នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លូនជនសង្ស័យជាម៉ែយ៉ែមម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ ៣២ឆ្នាំ និងបានជួយសង្គ្រោះជនរងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទីឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ ស ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូតបានលុយ១០០០ដុល្លារផងដែរ។

បើតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យជាម៉ែយ៉ែម បាននាំពួកគេទៅលក់ឱ្យអនិកជន ក្នុងតម្លៃ ១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេ ទៅដេកជាមួយភ្ញៀវរួច មិនទទួលបានលុយដូចម៉ែយ៉ែមនិយាយនោះទេ គឺពួកគេទទួលបានតែ២០០ដុល្លារប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត អំពើសញ្ចារកម្ម ពាក់នឹងការជួញដូរព្រហ្មចារីយ៍ និងជួញដូរផ្លូវភេទពិតប្រាកដមែន។

ក្រោយពីធ្វើការសាកសួររួច ជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីសង្គមកិច្ចរាជធានីភ្នំពេញចំណែកជនសង្ស័យ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

13239926_1706059839668174_5151875653345628601_n 13241302_1706059859668172_7245053403472439819_n 13254421_1706059766334848_1144134223584885729_n 13266029_1706059809668177_9088942907624138572_n

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!