ព្រឹតិ្តការណ៍ថ្មីៗ

ដាច់លុយទិញថ្នាំញៀនជក់ ចូលលួចដែកយកទៅលក់ ត្រូវម្ចាស់ទាន់នៅកន្លែងអេតចាយ

1 ខែ មុន 27 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដែករបស់គេយកមកលក់កន្លែងដេប៉ូអេតចាយត្រូវម្ចាក់តាមទាន់ហៅសនត្ថកិច្ចមូលដ្ឋានអោយឃាត់ខ្លួន។

កាលពីម៉ោង១៥និង២០នាទីនីដេប៉ូទិញអេតចាយផ្លូវបេតុងភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ សុខ ខឿន ហៅខឿបអាយុ២៧ឆ្នាំមុខរបរ
និងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិឡូ៥ឃុំកំពង់លាវស្រុុកកំពង់លាវខេត្តព្រៃវែង។
អ្នកទទួលទិញឈ្មោះប៉ាង កែវ ភេទស្រីអាយុ២៧ឆ្នាំមុខរបរទិញអេតចាយស្នាក់នៅទីតាំងខាងលើ។
ចំណែកម្ចាក់ដែកឈ្មោះ អិន យូអេន ភេទស្រីអាយុ ៣៩ឆ្នាំ
ស្នាក់នៅភូមិប៉ប្រកខាងត្បូងសង្កាត់កាប១ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថាកន្លងមកម្ចាស់ដែកធ្លាប់បាត់អស់ជាច្រើនប៉ុន្ដែមិនដែលចាប់បានចោរលួចឡើយលុះដល់រសៀលខាងលើបានបាត់ទៀតក៍ដើររកតាមដេប៉ូអេតចាយស្រាប់តែមកជួបជនសង្ស័យកំពុងលក់ដែកដែលលួចពីផ្ទះគាត់យកមកលក់ភ្លាមៗម្ចាក់ដែកបានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះទៅឃាត់ខ្លួនជនសង្ស័យនិងអ្នកទទួលទិញមកធ្វើការសា
កសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងអ្នកទទួកទិញកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ