ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ជ្រោយចង្វារដឹកនាំមន្ត្រីដើរប្រមូលសំរាមក្នុងមូលដ្ឋាន

3 ខែ មុន 77 tnn_admin

ភ្នំពេញ៖ នៅព្រឹកម៉ោង៧និង៣០នាទី ថ្ងៃទី៣ខែមេសាឆ្នាំ២០១៨អាជ្ញាធរសង្កាត់ជ្រោយចង្វារដឹកនាំដោយលោកម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានបើកយុទ្ធនាការសំអាតបរិស្ថាននិងរើសសំរាម តាមទីសាធារណៈ និង តាមដងផ្លូវនានាឱ្យបរិស្ថានស្អាតមុនរដូវចូលឆ្នាំខ្មែរខាងមុខដោយ ជួបជុំគា្ននៅក្បែរវត្តគៀនឃ្លាំង ។បន្ទាប់ពីចប់ពិធីជួបជុំរួចក្រុមអ្នកចូលរួមចាប់ផ្តើមបំបែកគ្នា រើសសំរាមពីក្បែរវត្តគៀនឃ្លាំងតាមផ្លូវជាតិលេខ៦រហូតដល់ព្រុំប្រទល់សង្កាត់ព្រែកលៀប។

ពិធីនេះក្រោមចូលរួមពី លោក ម៉ៅប៊ុនថាចៅសង្កាត់ជ្រោយចង្វារ ព្រមទាំងមានការចូលពី ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រជាការពារ យុវជន(សសយក) យុវជនកាកបាទក្រហមសង្កាត់ យុវជនកាយរិទ្ធិសង្កាត់ មេភូមិមេភូមិរងនិងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៧០នាក់ ដោយធ្វើរយះពេលមួយព្រឹក។

គួរ​បញ្ជាក់​ថា ចំពោះ​ការ​សំអាត​បរិស្ថាន​នេះ​គឺដើម្បី​ដឹក​សំរាម​ដែល​ប្រមូល​បាន​នោះ​យកទៅដុតចោលនៅកន្លែងផងដែរ ។
លោកម៉ៅប៊ុនចៅសង្កាត់ជ្រោយចង្វារបានឱ្យដឹងថា យើងរៀបប្រមូសំរាមសំអាតបរិស្ថាននេះ គឺគោលបំណងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ឱ្យពួកគាត់យល់ដឹងកុំឱ្យបោះសំរាមចោលផ្តេសផ្តាសហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ។

លោកបន្តថាយើងសំអាតបរិស្ថានឆ្នាំនេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅពេលខាងមុខនិងកាត់បន្ថយកំដៅនៅលើភពផែនដី ។ លោក លើកឡើងថាការចោលសំរាមនេះក៏ជាផ្នែកមួយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យកំដៅផែនដីកើនឡើងផងដែរ ។ លោកក៏បានឱ្យដឹងផងដែរថា នៅទូទាំងរាជធានី សាលារាជធានីបានណែនាំនិងបានកំណត់មោ៉ងឱ្យពួកគាត់យកសំរាមមកដាក់ មុខផ្ទះដើម្បីឱ្យក្រុមហ៊ុនសិុនទ្រីប្រមូលដឹកយកទៅចាក់ចោលកន្លែងមានសុវត្ថិភាព តែពួកគាត់មិនបានធ្វើតាមនោះទេ ។

លោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់តាមដងផ្លូវសំខាន់ត្រូវចូលរួមទាំងអស់គ្នាដើម្បីសំអាតទីក្រុងយើងឱ្យបានស្អាតត្រូវបញ្ចេញសំរាមឱ្យទាន់ពេលវេលាដែលអាជ្ញាធរកំណត់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ