ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យសុំលុយមិនបាន! មន្ត្រីបរិស្ថានម្នាក់ ប្រើប្រាស់កាំភ្លើង AK បាញ់ទៅលើកង់គោយន្តរបស់ជនរងគ្រោះ ចំនួន៤គ្រាប់

7 ខែ មុន 144 តូ សុផល

ខេត្តបាត់ដំបង ៖ តាម​របាយការណ៍​លោក​ឧត្ដមសេនីយ៍​ត្រី​ ជេត​ វណ្ណនី​ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បាន​ បញ្ជាក់​ស្តីពីលទ្ធផលនៃការស្រាវករណីមន្ត្រីបរិស្ថានម្នាក់ប្រើប្រាស់អាវុធ AK បាញ់កង់គោយន្តប្រជាពលរដ្ឋនៅស្រុកសំឡូត ។
តាមពាក្យបណ្តឹងរបស់ឈ្មោះ ឌុច ភី ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី30 ខែមីនា ឆ្នាំ2018 នៅចំណុចក្រោយបន្ទាយទាហានវរ៥២២ ស្ថិតក្នុង ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត មានករណីមន្ត្រីបរិស្ថានម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់គោយន្តរបស់គាត់ ចំនួន៤គ្រាប់។
បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត បានធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនមន្ត្រីបរិស្ថានចំនួន2នាក់៖
១ / ឈ្មោះ សុខ ទឿត ភេទប្រុស អាយុ៤៣ឆ្នាំ
រស់នៅភូមិបរហុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២ /.ឈ្មោះ ដៀប សុមន្ថា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល (ឃាត់ខ្លូនបាននៅថ្ងៃទី01 ខែមេសា ឆ្នាំ2018) ។
សមត្ថកិច្ចដកហូតបានAKស្វ័យ1ដើម បង់1 មាន៥គ្រាប់ ។ ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ