ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

3 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ

បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ពួកគេទាំង ០៣នាក់ នេះមាន៖

១/ ឈ្មោះ ណុប ម៉ៅ ភេទ ប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ ឃាត់ខ្លូនបាន កាលពីវេលាម៉ោង១៦:១៥នាទី នៅចំណុច មុខផ្សារទំនើបEone2 ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

២/ ឈ្មោះ ជុំ រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ , ២/ ឈ្មោះ នួន សុភក្រ្ត ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៨:០០នាទី ចំណុចផ្លូវប៉េតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ