ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន

4 ខែ មុន 305 តូ សុផល

ភ្នំពេញ៖ នៅច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០២ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង ២០នាទីកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុច មុខ សាលាវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បាន បង្ក្រាបជាក់ស្ដែងករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ឃាត់ខ្លួនជនសង្ស័យ០២នាក់ ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៤៧៤ ផ្លូវលេខ២៤៥ ក្រុម ទី០៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ នៅ សុផាននី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8011237 , ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6S plus ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ឯក សុវណ្ណដន ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។

ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ បែកអេក្រង់ ( ជារបស់ ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ឌុល សុខាលីដេន ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពអោយដឹងថា  នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០:០០នាទី ជនរងគ្រោះឈ្មោះ នៅ សុផាននី បានជិះម៉ូតូចេញពីផ្ទះម្ដុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅឌុបបងប្រុសកន្លែងធ្វើការ នៅខាងក្រោយសាលាវិទ្យាល័យជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លុះពេលជនរងគ្រោះបានជួបបងប្រុសហើយជនរងគ្រោះក៏ឌុបបងប្រុសចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤៧៤ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏ឈប់ម៉ូតូរួចយកទូរស័ព្ទដៃមកនិយាយទៅកាន់បងស្រីរបស់ខ្លួន កំពុងតែនិយាយ ស្រាប់តែមាជនសង្ស័យ០២នាក់ ឈ្មោះ ឯក សុវណ្ណ ដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឌុល សុខាលី ដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 មកអែបជិត ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ឌុល សុខាលី ដេន ជាអ្នកជិះខាងក្រោយបានធ្វើសកម្មភាពឆក់ ទូរស័ព្ទ ពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះបត់ក្រោយគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូ ដេញតាមពីក្រោយហើយស្រែកថាចោរៗ ស្របពេលនោះកំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះនៅក្បែរនោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរ និងចាប់យកវត្ថុតាង ទូរស័ព្ទដៃរបស់ជនរងគ្រោះពីជនសង្ស័យរួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ