ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញជាអធិបតីភាព ក្នុងពិធី​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានាក្នុង​ទីវ​ត្ត​មុនី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ

3 សប្តាហ៍ មុន 165 តូ សុផល

កំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា ក្នុង​ទីវ​ត្ត​មុនី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០១៨​។

ឯកឧត្តម ​បាន​ថ្លែងថា នៅក្នុង​ប៉ុន្មាន​ឆ្នាំនេះ​រដ្ឋបាល​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ បានរួម​គ្នា​ស្តារ និង​កសាង​អភិវឌ្ឍន​លើ​គ្រប់​វិស័យ​ថ្មីៗ​ជាច្រើន​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ដូចជា ទំនប់ ប្រឡាយ ស្រោចស្រប​តូចធំ បណ្តាញ​អគ្គិសនី ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវ​ក្រាល​កំទេច​ថ្មភ្នំ​ផ្សេងៗ​បាន​ច្រើន​រួចមកហើយ​។

ឯកឧត្តមបន្តថា ​សា​សា​នា​ព្រះពុទ្ធ​ទូទាំង ប្រទេស​ត្រូវបាន​បាត់បង់​ក្នុងសម័យ​ប៉ុលពត ហើយ​នៅក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ព្រះពុទ្ធសាសនា​ត្រូវ​បដិសន្ធិ​ឡើងវិញ ដូចនេះ​ការគោរព​ជំនឿ​សាសនា​ត្រូវបាន​បើក​ទូលំទូលាយ ក៏ដូចជា​ទី​អារាម​ផ្សេងៗ​បានចាប់ផ្តើម​កសាង​សាជាថ្មី​វិញ ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ជិត​ឆ្ងាយ សូម្បី​វត្ត​មុនី​រតនា​រាម​នេះ​ក៏​បា​បង្កើត​ឡើងវិញ​ដោយមាន​ការផ្តួចផ្តើម​កសាង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។

 

 ​ការកសាង​ឧបដ្ឋានសាលា​នេះ​ឡើង លុះត្រាតែ​មានការ​ចូលរួម​សាមគ្គីភាព​យ៉ាង​ធំធេង​ពី​ព្រះសង្ឃ​គណៈកម្មាការ​អាចា​រ្យ​វត្ត ដើម្បី​ទុកជា​កន្លែង​គោរពបូជា និង​ពិធីបុណ្យ​ផ្សេងៗ​តាមបែប​ព្រះពុទ្ធសាសនា​នៅក្នុង​ទីវ​ត្ត​អារាម​។

 ​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា គឺ​ថែរក្សា​ការពារ​សន្តិសុខ​សន្តិភាព ស្ថេរភាព និង​បន្ត​កា​អភិវឌ្ឍន​ប្រទេសជាតិ​តាមរយះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ពុទ្ធចក្រ​រួមមាន វត្ត សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​ទុកជា​ស្នាដៃ​សម្រាប់​កូនចៅ​យើង​គ្រប់ៗ​ជំនាន់​ក្រោយ​ទៀត​។

 ​យើង​ហ៊ាន​និយាយ ហើយ​យើង​ក៏​ហ៊ាន​ធ្វើ​វា​អោយ​កើតឡើង​មាន​ភស្តុតាង​ត្រឹមត្រូវ​ពិតប្រាកដ នេះហើយ​គឺជា​កិច្ចការ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ លោក​តែ​តែង​បំពេញ​នូវ​ចំណុច​ខ្វះខាត ដែល​ប្រជាពលរដ្ឋ​ចង់បាន ទោះ​វា​មិនបាន​គ្រប់​ជ្រុងជ្រោយ​ក៏ពិតមែន តែ​វា​ប្រសើរ​ជាង​និយាយ​ចោលៗ ហើយ​មិន​ធ្វើ​នោះទេ​។​

អ្វីដែល​យើង​សប្បាយចិត្ត​នៅពេល​បច្ចុបន្ននេះ គឺ​មិនចាំបាច់​បារម្ភ​ថា និង​មាន​សង្គ្រាម​ម្តង​ទៀតឡើយ​ដរាបណា​មាន​សម្តេច​តេ​ជោ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា យុវជន យុវនារី ទាំងអស់​មេត្តា​បន្ត​គាំទ្រ​លោក​ដើម្បី​ជា​កំលាំងចិត្ត​ជូន​ដល់​លោក ដូចដែល​លោក​កំពុង​ធ្វើ​អ្វី គ្រប់បែបយ៉ាង​និង​អភិវឌ្ឍ​ជាតិ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ