ព្រឹតិ្តការណ៍ថ្មីៗ

លោក ឡាយ​ វណ្ណៈ ត្រូវប៉ូលីសក្រសួងមហាផ្ទៃនាំខ្លួន មកដល់តុលាការហើយ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្ត្រីមេម៉ាយកូន៣រូបស្រស់ ចេវ សុវឌ្ឍនា

3 សប្តាហ៍ មុន 882 តូ សុផល

ភ្នំពេញ​៖ ​នៅវេលាម៉ោង ១០ និង២០នាទីថ្ងៃទី០២ខែមេសាឆ្នាំ២០១៨ នេះកំលាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាននាំខ្លួន លោក ឡាយ​ វណ្ណៈ មកដល់តុលាការហើយ ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៍អាថកបាំងលើស្ត្រីមេម៉ាយកូន៣រូបស្រស់ ចេវ សុវឌ្ឍនា ក្រោយពីលោកត្រូវបានឃាត់ខ្លួននៅក្រុងដូនកែវខេត្តតាកែវកាលពីម្សិលមិញបន្ទាប់ធ្វើពិធីផ្ទេរតំណែងប្រធានគណបក្សប្រជាជនខរត្តតាកែវរួចភ្លាមៗមកនោះ។

សូមបញ្ជាក់ថានាព្រឹក ថ្ងៃ​ទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ ជនសង្ស័យ​៥នាក់ ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​ស្រ្តីស្រស់ស្អាត ចេវ​ សុវឌ្ឍនា​ ត្រូវបានបន្តការសាកសួរ នៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញដោយលោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

មន្ត្រី​តុលាការថ្លែង​ឱ្យ​ដឹង​ថា​ ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ អាច​សម្រេច​ចោទប្រកាន់ ​ក្រុម​ជនសង្ស័យ​ទាំងអស់​ នៅ​ថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​។

លោក​ ឡាយ​ វណ្ណៈ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្ត​តាកែវ​ ក្រោយ​ពិធី​បញ្ចប់តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​តាកែវ​ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ សៀង​វ សុខ​។ គិតត្រឹមព្រឹកថ្ងៃនេះលោក ឡាយ វណ្ណៈ កំពុងក្រោមការសាកសួរនៅ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​។

ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

សូមបញ្ជាក់ថានៅមុនឃាតខ្លួនតាមដីការរបស់តុលាកសរក្រុងភ្នំពេញនោះលោក ឡាយ វណ្ណៈ អតីត អភិបាលខេត្តតាកែវ ថា៖ ការប៉ុនប៉ងធ្វេីអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រេីនដង! លេីកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី ១២ខែវិច្ឆិការ ឆ្នាំ២០១៦ ហេីយត្រូវបានមិត្តភ័ក្ត្ររបស់គាត់នាំទៅមន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វេីអត្តឃាត! ហើយលោកមិនបានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា ទេ។ក្រៅពីនេះលោកបានសារភាពថាលោកពិតជសមានទំនាក់ទំនងស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ជាច្រើនឆ្នាំមកហើយ ប្រៀបដូនប្រពន្ធទី២របស់ខ្លួន ។ លុះចុងក្រោយប្រពន្ធលោកបានដឹងពីរឿងស្នេហារបស់ប្តីនាងជាមួយនាងចេវ សុវឌ្ឍនា នោះ ទើបធ្វើឱ្យលោកឡាយវណ្ណៈ ចេះតែរករឿងដោះដៃចេញពីនាង ចេវ សុវឌ្ឍនា រហូតកើតមានអំពើឃាតកម្មលើរូបនាងវឌ្ឍនា ដ៍អាថកំបាំង ដែលបង្កឱ្យភ្ញាក់ផ្អើលដល់ស្រទាប់មហាជននិងមន្ត្រីធំៗ ទូទាំងប្រទេស បានតាមដានរឿងរ៉ាវនេះជាបន្តបន្ទាប់ ដល់ពេលនេះ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ