ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បេីកបរម៉ូតូជ្រុលទៅបុករថយន្តពីក្រោយបណ្តាលអោយបាក់កស្លាប់ទាំងយប់

1 ឆ្នាំ មុន 128 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង៧យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡើងដោយបុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុករថយន្តកាម៉ាស់ពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ហេតុការណ៍នេះបានកេីតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំនុចភូមមិពុកឆ្មា ឃុំអង្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖មុនពេលកេីតហេតុមានបុរសម្នាក់ឈ្មោះ សុឹម ស៊ត ភេទប្រុស អាយុ ៥៧ឆ្នាំ បេីកបរម៉ូតូម៉ាកវេវពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1C-4839ក្នុងទិសដៅស្របទិសគ្នាពីកេីតទៅលិចជ្រុលទៅបុករថយន្តដូចការរៀនរាប់ខាងលើ។

 

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!