ព្រឹតិ្តការណ៍ថ្មីៗ

ជាតន្រ្តីករ ម្តេចទៅឆក់កាបូបតាមដងផ្លូវទៅវិញ?

4 ខែ មុន 501 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ មីនា ២០១៨ វេលាម៉ោង ២០ និង ០០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបានព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធនៈតេឡា ផ្លូវលេខ៧០ សង្កាត់ទួល សង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ២៣-០៣-២០១៨ វេលាម៉ោងប្រហែល ២២,០០នាទី នៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៧៥ ក្រុមទី៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ សុង កក្កដា ហៅ មុន្នី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ តន្រ្តីករ ស្នាក់នៅផ្ទះលេខ ២៨២ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាំង ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ ពណ៌ទឹកប្រាក់លាយខ្មៅ  លេខតួ – លេខម៉ាស៊ីន ៥០៧៨៧៦១ ពាក់ស្លាកលេខ ភ្នំពេញ ១GQ -០២៦៦។

ជនរងគ្រោះ ឈ្មោះ សេង គីមមួយ ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិរកាកោង ឃុំ រកាកោង ស្រុក មុខកំពូល ខេត្តកណ្តាល មុខរបរ នៅផ្ទះ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ