ព្រឹតិ្តការណ៍ថ្មីៗ

​ធ្លាក់ចម្រឹងដែកស្លាប់​កម្មករ​ម្នាក់​ និង​ របួសម្នាក់

3 សប្តាហ៍ មុន 726 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖បុរសជាជាងផ្សារដែកម្នាក់ខណៈឡើងលើបន្ទាដែករររលំធ្លាក់ភ្ជង់ចម្រឹងដែកធ្នឹមឃ្លាំងចំឆ្អឹងជំនីធ្លាយពីម្ខាងទៅម្ខាងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអធម៌ម្នាក់ទៀតរបួសស្រាល។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨ស្ថិតក្នុងការដ្ឋានមួយកន្លែងក្នុងក្រុម១ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

ជនរងមានឈ្មោះផលធារ៉ាភេទប្រុសអាយុ២១ឆ្នាំមុខរបរជាផ្សារដែកស្នាកនៅការដ្ឋានសំណង់ខាងលើមានស្រុកកំណើតនៅភូមិព្រែកប្រាឃុំព្រែកឬស្សីស្រុកល្វាឯមខេត្តកណ្តាលរីឯម្នាក់ទៀតរងរបួសស្រាលឈ្មោះសុខក្រឹតភេទ្រុសអាយុ១៧ឆ្នាំមុខរបរជាងផ្សារដែកស្នាក់នៅជាមួយគ្នាមានស្រុកកំណើតនៅខេត្តកោះកុង។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុពួកគេទាំងពីរនាក់បានឡើងលើបន្ទាដែកបំណងចាប់វីសជញ្ជាំងស័ង្កសីឃ្លាំងដែលមានកម្ពស់ប្រមាណ៧ម៉ែត្រដែកបន្ទារមានកម្ពស់ជិត១០ម៉ែត្រខណៈបុរសដែលរងរបួសស្រាលបានឡើងដល់លើមុនរួចហើយបុរសដែលបាត់បង់ជីវិតបានឡើងតាមក្រោយខណៈឡើងបានកម្ពស់ប្រម៉ាណ៧ម៉ែត្រក៏បាស់ជើងបន្ទាររអិលរលំដួលធ្លាក់ចុះមកក្រោមចំដែកចម្រឹងថ្នាំងអំពៅទំហំ១០លីចំឆ្អឹងជំនីខាងឆ្វេងធ្លាយមកម្ខាងទៀតក្រោមក្លៀកខាងស្តាំនិងម្នាកទៀតរបួសស្រាលហើយភ្លាមៗនោះត្រូវបានអ្នកធ្វើការជាមួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ប្រភពបន្តថាខណៈពេលរថយន្តសាមុយមកដល់កន្លែងកើតហេតុជាអកុសលជនរងគ្រោះរបួសធ្ងន់ពេកជនរងគ្រោះបានដាច់ខ្យាល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យបន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបញ្ជាក់ថាសពជនរងគ្រោះស្លាប់ដោយសារធ្លាក់ភ្ជង់ចម្រឹងដែកបណ្តាលឲ្យស្លាប់ប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ