ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់ គ្រោះថ្នាក់នៅលេីកំណាត់ផ្លូវជាតិលេខ៦Aផ្តាច់ជីវិតមនុស្ស៣នាក់ភ្លាមៗ

8 ខែ មុន 453 តូ សុផល

សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់រវៀងម៉ូតូនិងថយន្តធ្វេីតំណេីរបញ្ច្រាស់ទិស្សគ្នានៅម៉ោង០៦.១៨នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨

នៅលេីកំណាត់ផ្លូវជាតិលេខ៦Aស្ថិតក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា ឃេីញម៉ូតូប្រភេទសង់08ពាក់ស្លាកលេខបាត់ដំបង1E4635ជិះគ្នា៣នាក់ពីលិចមកកេីតបញ្ជ្រាស់ទិស្សជាមួយរថយន្តដឹកដីកំពង់ធ្វេីដំណេីរពីកេីតមកលិច បេីកបរក្នុងល្បឿនលឿនដូចគ្នាមូលហេតុមកពីរម៉ូតូមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យនាក់ជិះម៉ូតូមានគ្នា៣នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ចំណែកនាក់បេីបររថយន្តមិនស្គាល់អត្តសញ្ញាណដាក់មេប្រ៉ូចបាត់ស្រមោល ។

មន្ត្រីកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគងបានឲ្យដឹងថាជនរងគ្រោះទាំង៣នោះ ១មានឈ្មោះហ៊ាប កឹង នាក់បេីកម៉ូតូ ប្រុសអាយុ២៦ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិស្វាយជ័យ ឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង

២ឈ្មោះលេីត ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា

៣ឈ្មោះវ៉ាន់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិពង្រ ឃុំកន្ត្រាំង ស្រុប្រាសាទបាគង
ជនរងគ្រោះស្លាប់ទាំង៣នាក់នេះកម្លាំងសម្មត្ថកិច្ចធ្វេីការវាស់វែងហេីយបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីរៀងៗខ្លួន ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុក្ខនៅអធិការស្រក
បញ្ជាក់ រថយន្តម៉ាកKIAពណ៌សស្លាកលេខសៀមរាប3A2068ជាប្រភេទបែនដឹកដី។
សមត្ថកិច្ចក្រោយពីវាស់វែងរួចបានប្រគល់សពទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រព្រៃណី។ចណែករថយន្តយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!