ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ក្មេងស្រីសិស្សសាលា​ ពន្លកខ្មែរ យកទៅសម្លាប់​ញាត់ក្នុងកា​រ៉ុ​ង

8 ខែ មុន 163 តូ សុផល

បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាថ្មីទៀតហើយ គឺករណីចាប់ក្មេងស្រីសិស្សសាលា យកទៅសម្លាប់ចោលញ៉ាតចូលក្នុងបាវ យ៉ាងព្រៃផ្សៃ

បំផុត ហើយភ្លាមៗនោះកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនជាឃាតកបានផងដែរ។

សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មានករណីបាត់ក្មេងស្រីជាសិស្សសាលាឯកជន “ពន្លកខ្មែរ” ហើយបាន បង្ករឱ្យមានការភ្ញាក់ផ្អើលនៅភូមិក្បាលស្ពាន សង្កាត់ និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៣០ មីនា ២០១៨។ ហើយភ្លាមៗនោះកម្លាំង សមត្ថកិច្ចស្រាវជា្រវរកឃើញហើយ  គឺជាករណី ល្បួងយកទៅសម្លាប់ញាត់ការ៉ុងក្នុងបន្ទប់ជួល។

បើតាមមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា កុមារីរងគ្រោះឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ១២ឆ្នាំ ជាសិស្សសាលាឯកជន “ពន្លកខ្មែរ” និងមានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ចំណែកជនសង្ស័យត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតស្រាវជ្រាវចាប់បាននៅម៉ោង៧យប់ថ្ងៃដដែលនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់ប្រាប់ពីមូលហេតុ និងដំណើរដើមរឿងនេះឡើយដោយប្រាប់ថាសុំធ្វើការសិន។

ប្រភពខាងលើបានបញ្ជាក់ថា ករណីបាត់សិស្សស្រីនេះត្រូវបានគេឆែកឃើញតាមកាមេរ៉ាសុវត្ថិភាព ដោយជើញជនសង្ស័យជិះម៉ូតូស្កូបពីពណ៌ក្រហម ពាក់មួកការពារ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AA1106 និងដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមបទបញ្ជា មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវឈានដល់ការរកឃើញជនរងគ្រោះ ហើយចាប់បានជនសង្ស័យភ្លាមៗនៅបន្ទប់ជួលមួយកន្លែង ក្បែរខារ៉ាអូខេយីហោ K1 ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត និងបាន ឃើញសាកសព  កុមារីរងគ្រោះបានស្លាប់ហើយ គឺឃាតករ សម្លាប់រួច ញាត់ការ៉ុង ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីអំពើឃាតកម្មដ៍សាហាវនេះផ្តើមចេញពីរឿងអ្វីនៅឡើយទេ។

សពកុមារីរងគ្រោះ ក្រោយពីបានធ្វើកោសល្យវិច្ច័យហើយ បានប្រគល់ជូនឪពុកម្តាយយកទៅធ្វបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យ សមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរចម្លើយនៅបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ចាត់ការបន្តតាមចច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!