ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបបទល្មើសព្រៃឈើ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់

2 ឆ្នាំ មុន 2 តូ សុផល

ត្បូងឃ្មុំៈ វេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការសហការជាមួយមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងផ្នែករដ្ឋបាលព្រៃឈើមេមត់

បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិគគីត្បូង ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ យ៉ាន់ បូផា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
វត្ថុតាងចាប់យករួមមាន ៖
១. រថយន្តសាំយ៉ុងពណ៌ខៀវ (គ្មានស្លាកលេខ) ០១គ្រឿង
២. ឈើអារប្រភេទលេខ២ (ស្រឡៅ និងឈើទាល) ចំនួន ១៣១កន្ទុយ (មិនទាន់វាស់វែង)
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងតាមនីតិវិធី។

image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់