ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពលោក ម៉ៅ សាមឿន ហៅ តាវីតាមីនសេ( Vitamin C) តារាកម្លែង ពីចម្ងាយ

3 សប្តាហ៍ មុន 416 តូ សុផល

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

ពិតជាមានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីចម្ងាយដល់គ្រួសារសពលោក ម៉ៅ សាមឿន ហៅ តាវីតាមីនសេ ដែលជា វរសិល្បករតារាកម្លែងជើងចាស់របស់ប្រទេសកម្ពុជា បានទទួលមរណភាពកាលពីយប់មិញនេះ ដោយរោគាពាធ ។

ចូលរួមក្នុងការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោក ម៉ូវ ម៉ានិត បានចូលបច្ច័យចំនួន ១.០០០.០០០រៀល តាមរយៈលោកស្រី ស៊ុង សុភា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌ ដល់គេហដ្ឋានកំពុងរៀបចំពិធីបុណ្យស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណ:ពេលលោក ម៉ូវ ម៉ានិត កំពុងមកបំពេញការងារដឹកនាំគណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខចុះមកសួរសុខទុក្ខដល់កម្លាំងកងទ័ពកម្ពុជានៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ