ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

6 ខែ មុន 186 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើតខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

វេលាម៉ោងប្រហែល ១៩:០០នាទី កំលាងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២០៥ ផ្លូវ លេខ១៨២ ក្រុម ទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ
-ឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ លេខ៦០៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ
-ឈ្មោះ កង វិសាលពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន វិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ ១៨ ផ្លូវលេខ K៤A សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន៖
-ទូរស័ព្ទមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ ប្រើស៊ីមលេខ 017 651393 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) ។
-ម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1GX-2460 ដែលមានលេខតួ និងលេខ ម៉ាស៊ីន : 5185025 , កាបូបស្ពាយពណ៌ខ្មៅមួយក្នុងនោះមាន៖ ទូរស័ព្ទចំនួន០២គ្រឿងម៉ាក Oppo ពណ៌ទឹកមាសមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក Nokia ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ ) ។
ដំណើររឿងហេតុ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៨:៤០នាទី ជនរងគ្រោះឈ្មោះ កង វិសាលពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន បានហៅម៉ូតូរឺម៉កកង់បី ជិះចេញពីបង្រៀនសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយពេលជនរងគ្រោះជិះនៅលើរឺម៉កម៉ូតូកង់បីបានយកទូរស័ព្ទរបស់ខ្លួនមកស្ដាប់កាស់ចំរៀងនៅត្រជៀក លុះពេលជនរងគ្រោះជិះមកដល់ចំណុចមុខផ្ទះលេខ២០៥ ផ្លូវ លេខ១៨២ ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ០១នាក់ឈ្មោះ មាស កុសល ហៅ ស្ដាស់ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2460 មកពីក្រោយខាងស្ដាំដៃរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះ និងអ្នករត់រឺម៉កម៉ូតូកង់បីបានជិះកង់បីដេញតាមពីក្រោយជនសង្ស័យហើយស្រែកថាចោរៗ ក៏ត្រូវបានប្រជាពលរដ្ឋនៅតាមផ្លូវ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្ដាស់ និងចាប់យកវត្ថុតាង ទូរស័ព្ទរបស់ជនរងគ្រោះ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្ន ៖ ទូរស័ព្ទមួយគ្រឿងម៉ាក I phone 7Plus ពណ៌ខ្មៅ ប្រើស៊ីមលេខ 017 651393 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន ៖ ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្ដាស់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ