ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាប ទីតាំងល្បែងប្រភេទ​ Internet Online និងហ្គេមបាញ់ត្រីឃាត់បានមនុស្ស៤នាក់

4 ខែ មុន 85 tnn_admin

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទ​ Internet Online និងហ្គេមបាញ់ត្រី មួយកន្លែងក្នុងសង្កាត់ឬស្សីកែវ យីហោ កុំព្យូទ័រ TZ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌចុះ​បង្ក្រាប​ឃាត់ខ្លួនបានមនុស្ស៤នាក់ដែលពាក់ព័ន្ធ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ការចុះប្រតិបត្រិការណ៍នេះបានធ្វើឡើងនូវចំនុចផ្ទះលេខ ១០១២ ផ្លូវលេខជាតិលេខ៥ ក្រុមទី២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ  ក្រោមការដឹកនាំរបស់លោកម៉ៅ ចាន់ថុន ប្រធានផ្នែកគ្រឿងញៀននៃអធិការដ្ឋាន។

 

ប្រធានផ្នែកគ្រឿងញៀនរូបនេះបានអោយដឹងថា ក្នុងប្រតិបត្តិការណ៍នោះសមត្ថកិច្ចបានដកហូតទូរហ្គេមបាញ់ត្រីចំនួន០១ លុយចំនួន៤៥,000៛ កុំព្យូទ័រ៣គ្រឿង និងទឹកប្រាក់៣៥ដុល្លារផងដែរ។ជនសង្ស័យដែលពាក់ព័ន្ធទី១ឈ្មោះ សឿន សាវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (អ្នកដាក់ពុង)។២/ឈ្មោះសឿន សំអន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ។៣/ឈ្មោះ កង មករា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រ៦  ខណ្ឌឬស្សីកែវ ។៤/ឈ្មោះ កង ចាន់ដារា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ហ្គាស់ ស្នាក់នៅផ្ទះលេខ ២៤៩ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅឃុំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​​ ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ ដោយឡែកទីតាំងល្បែងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ