ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បញ្ជាអោយបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋាន

1 ឆ្នាំ មុន 275 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ២០:០០ ដល់ម៉ោង ២១:០០នាទីយប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមដោយលោក ហ៊ត គឹមនី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៌ខណ្ឌ ដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ២៧១ មុខកាកបាទក្រហមកម្ពុជា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយមានកំលាំងសរុបចំនួន ៣៥នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០១នាក់ នគរបាលខណ្ឌចំនួន ១៦នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ១១នាក់កំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ០៧នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន១៤៥គ្រឿង ដោយមានបទល្មើសអ្វីកើតមានឡើយ ។ 

ជាមួយនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាពខ្ពស់ លោកអភិបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានភូមិ-សង្កាត់របស់បងប្អូន ដោយផ្តល់ព័ត៌មានរាយការណ៍ជូនសមត្ថកិច្ច ឬជូនប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនជាបន្ទាន់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ