ព្រឹតិ្តការណ៍ថ្មីៗ

ពលការិនីកម្ពុជាម្នាក់​ទៀតហើយត្រូវបានសង្គ្រោះមកដល់មាតុប្រទេស

1 ឆ្នាំ មុន 181 តូ សុផល

ភ្នំពេញ៖ ពលការិនីម្នាក់​ឈ្មោះ​ ម៉ាន គីរ៉ស់ អាយុ ២៨ឆ្នាំ​ នៅខេត្ត​ត្បូង​ឃ្មុំ​ បានចាញ់បោកមេខ្យល់

ដែលបានឃុបឃិតនឹង​ក្រុមហ៊ុនមិនស្របច្បាប់មួយនៅ​វៀតណាម​ ទៅធ្វើការនៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីតអស់រយៈពេល​ជិត២​ឆ្នាំ​ នៅ​​ពេលនេះ​ ​ត្រូវ​បាន​ស្ថានទូត​កម្ពុជា​ប្រចាំរដ្ឋ​គុយវ៉ែត​ ​និង​ ​ស្ថានទូតកម្ពុជា​ប្រចាំ​សាធារណៈ​រដ្ឋ​អេហ្ស៊ីប​ ក្រោមកិច្ច​សហការពី​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ​ ​និង​ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បានសង្គ្រោះ​អោយ​មកដល់កម្ពុជាវិញ​ដោយ​សុវត្ថិភាព​ នៅយប់ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ​២០១៨។

គួរបញ្ជាក់ផងដែរថា នេះជាស្រ្តីរងគ្រោះទី៣ហើយ ដែលត្រូវបានក្រសួងការងារ និង ស្ថាប័នពាក់ពាន់នានាបានផ្តល់កិច្ចអន្តរាគមន៍សង្គ្រោះអោយបានមកដល់កម្ពុជាវិញ ដែលស្រ្តីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ ហៅ (រ៉ទស់) បានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពកាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ និង​ ស្ត្រីរងគ្រោះទី២​ ឈ្មោះ​ អេង​ ពៅ​ បានមកដល់មាតុប្រទេសកាលពីថ្ងៃទី១០​ មករា​ ឆ្នាំ២០១៨​ កន្លងទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ